ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងស្រី សញ្ជាតិថៃដ៏ល្បីល្បាញ Lisa Manoban ត្រូវបានឲ្យដឹងថា នាងបានផ្ដល់ជាជំនួយទៅកាន់ យុទ្ធនាការប្រមូលមូលនិធិរបស់អង្គារ PSE ដែលមានវត្តមានលោក ឪពុករបស់នាង ដែលជា ចុងភៅដ៏ល្បី Cheft Marco Brüschweiler បានចុះទៅជួបផ្ទាល់និងបានចម្អិនម្ហូបជូនទៀតផង។
មិនតែប៉ុណ្ណោះ Lisa ក៏បានសរសេរសារផ្ដាំមកថា ហេីយនាងក៏បានសរសេរសារជូនយុវជនកម្ពុជាដែលបានទទួលជំនួយឧបត្ថម្ភពីអង្គការ PSE “ជម្រាបសួរអ្នកទាំងអស់គ្នា! នាងខ្ញុំ “លីសា” សមាជិកនៃក្រុម BLACKPINKនាងខ្ញុំក៏សូមជម្រាបសួរទៅកាន់អ្នកគាំទ្រ និងមិត្តភ័ក្ដិទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ជាពិសេសប្អូនៗ និងយុវជនដែលស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងរាជធានីភ្នំពេញ។
អ្វីៗគ្រប់យ៉ាងដែលជាផែនការ និងក្ដីស្រមៃរបស់អ្នកនាថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវចងចាំជានិច្ចថា៖ មិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា។
នាងខ្ញុំក៏ធ្លាប់ជួបប្រទះនូវរឿងរ៉ាវជាច្រើន(វិជ្ជមាន និងអវិជ្ជមាន) រាប់មិនអស់អំឡុងពេលហ្វឹកហាត់ផ្ទាល់របស់ខ្ញុំ ប៉ុន្ដែនាងខ្ញុំតែងតែជំនះរាល់ឧបសគ្គទាំងអស់នោះតាមរយៈ៖ ការទទួលបានកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ភាពរឹងមាំ និងក្ដីសង្ឃឹមប្រកបដោយវិជ្ជមានក្នុងជីវិត។
នាងខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យគ្រប់កិច្ចការ។លីសា"គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន Cheft Marco Brüschweiler ដែលជាឳពុករបស់ Lisa បានចុះមកដល់មណ្ឌលរបស់អង្គារ PSE នៅប្រទេសកម្ពុជាដេីម្បីចម្អិនអាហារជូនក្រុមយុវជនដែលស្ថិតក្រោមការផ្គត់ផ្គង់របស់អង្គការ PSE ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]