កូរ៉េខាងត្បូង៖ Karina ដែលជាមេក្រុម aespa បានជួបនឹងហេតុការណ៍គួរឲ្យរន្ធត់និងព្រួយបារម្ភ ទាក់ទងនឹងឈុតរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រមានការខឹងសម្បាចំពោះអ្នកច្នៃម៉ូតខោអាវ (Stylist) របស់ក្រុម aespa យ៉ាងខ្លាំង។

Karina 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅនេះ Karina និងសមាជិក aespa ទាំងមូលបានចូលរួមសម្ដែងបទ «Drama» ជាបទថ្មីនៅក្នុងអាល់ប៊ុមថ្មីរបស់ខ្លួន នៅក្នុងកម្មវិធី SBS Ingikayo ដែលជារបស់ប៉ុស្តិ៍ទូរទស្សន៍ SBS ។

 aespa

យ៉ាងណាមិញ មានហេតុការណ៍គួរឲ្យនឹកស្មានមិនដល់មួយកើតឡើងគឺ Karina ត្រូវបានគេប្រទះឃើញថាបានរកឃើញម្ជុលតូចមួយនៅក្នុងឈុតរបស់នាង ដោយនាងបានទាញវាចេញយ៉ាងលឿនជាមួយទឹកមុខដ៏ភ្ញាក់ផ្អើល។

Karina  សម្ដែងបទ Drama   
Karina សម្ដែងបទ Drama   
aespa សម្ដែងបទ Drama   

ភ្លាមៗបន្ទាប់ពីការសម្ដែងចប់ អ្នកគាំទ្រក្រុម aespa គឺ MYs មានការខឹងសម្បាទៅលើអ្នករៀបចំសម្លៀកបំពាក់របស់ aespa ជាខ្លាំង ដោយទាមទារឲ្យចេញមុខមកបកស្រាយថាហេតុអ្វីបានជាមានម្ជុលនៅក្នុងឈុតរបស់ Karina យ៉ាងដូច្នេះ៕

វីដេអូ Karina យកម្ជុលចេញពីអាវ   

ប្រភព៖: kpopstarz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]