កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមបានចាប់អារម្មណ៍ជាខ្លាំងទៅលើ តារាចម្រៀងប្រុសដ៏ល្បីល្បាញក្នុងពិភព Kpop គឺ Jungkook ដោយលោកបានឲ្យកាដូដល់ហ្វេនគ្រប់គ្នាដែលបានចូលរួមមើលការសម្ដែងរបស់លោកនៅឯកម្មវិធី M Countdown។

Jungkook 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពបានឲ្យដឹងថា Jungkook បានឲ្យកាដូអ្នកគាំទ្រជា ទឹកអប់ប្រ៊េន Golden Multi Parfum ដែលខ្ជប់យ៉ាងស្អាត​ ធ្វើឲ្យអ្នកគាំទ្រដែលមិនបានទៅមើលផ្ទាល់ច្រណែនជាខ្លាំង។ ជាពិសេស អ្នកគាំទ្រដែលទៅចូលរួមទស្សនានោះពិតជាមានសំណាងដែលបានទទួលកាដូដ៏មានតម្លៃមួយនេះ។

Jungkook 

លើសពីនោះ នៅក្នុងប្រអប់ទឹកអប់ ក៏មានសរសេរថា សម្រាប់តែអាមីប៉ុណ្ណោះ នេះកាន់តែធ្វើឲ្យហ្វេនមានអារម្មណ៍រំភើបមួយកម្រិតទៀត។ គួរបញ្ជាក់ផងដែរថា  តារាចម្រៀងប្រុសរូបនេះ បានសម្ដែងនៅក្នុងកម្មវិធី M Countdown ដែលជាកម្មវិធីសម្រាប់ Kpop ដើម្បីឲ្យហ្វេនបោះឆ្នោតទៅលើចម្រៀងដែលពួកគេសម្ដែង៕

ប្រភព៖ A Tey QB

Jungkook 
Jungkook 
Jungkook 
 ទឹកអប់ប្រ៊េន Golden Multi Parfum
 ទឹកអប់ប្រ៊េន Golden Multi Parfum
 ទឹកអប់ប្រ៊េន Golden Multi Parfum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]