យល់ដឹង៖ នរណាៗក៏ចង់បានមុខមាត់ក្មេងជាងវ័យដែរ ជាពិសេសអ្នកដែលចូលដល់អាយុក្បាលលេខ៣ ទៅមុខ ព្រោះដល់អាយុនេះស្បែករបស់អ្នកមានការប្រែប្រួលខ្លះៗហើយ។
មានផលិតផលជាច្រើនអាចទប់ស្កាត់ពន្យាភាពចាស់យ៉ាងមានប្រសិទ្ធភាព តែទន្ទឹមនឹងនោះ អ្នកខ្លួនឯងក៏ត្រូវបង្កើតទម្លាប់អស់ទាំងនេះ ដើម្បីឲ្យស្បែកមុខក្មេងជាងវ័យផងដែរ។
ទម្លាប់ទី១៖ លាងសម្អាតមុខឲ្យបានស្អាត និងជារៀងរាល់ថ្ងៃ
ដើម្បីលាងភាពកខ្វក់និងធូលីចេញពីផ្ទៃមុខ និងគ្រឿងសម្អាងជាច្រើនផងដែរ ប៉ុន្តែត្រូវជ្រើសរើសយកហ្វូមសម្អាតមុខណាដែលត្រូវនឹងស្បែកមុខរបស់អ្នក និងកុំប្រើប្រាស់របស់ដុសខ្លាំងៗ។
ទម្លាប់ទី២៖ ប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃរាល់ថ្ងៃ
មិនថាមានព្យុះមានភ្លៀងយ៉ាងណាក៏ដោយ ព្រោះពន្លឺព្រះអាទិត្យនៅតែរះមកលើអ្នកជានិច្ច។ ការប្រើប្រាស់ក្រែមការពារកម្ដៅជាប្រចាំមានសារប្រយោជន៍ច្រើនណាស់ គឺជួយទប់ស្កាត់ស្បែកមុខអ្នកពីការកើតមហារីកស្បែក, ជួយការពារមុខកុំឲ្យស្រអាប់ និងថែមទាំងជួយស្បែកកុំឲ្យយារធ្លាក់ផងដែរ។
ទម្លាប់ទី៣៖ បង្ការសក់ជ្រុះ
សក់ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ជួយឲ្យផ្ទៃមុខមើលទៅក្មេងជាងវ័យដូច្នេះដើម្បីបង្ការការជ្រុះសក់ សូមប្រើប្រាស់ក្រាស់សិតសក់ដែលមានមុខធំ ចៀសវាងប្រើក្រាស់មុខតូចៗធ្មេញច្រើន ដែលធ្វើឲ្យសក់អ្នកឆាប់ជ្រុះ។
ទម្លាប់ទី៤៖ ប្រើប្រាស់ផលិតផលបំប៉នសក់
ប្រើប្រាស់ផលិតផលបំប៉នសក់ ឬកក់សក់ ឬបន្ទន់សក់ ដែលមានសារធាតុមិនសូវសកម្ម និងត្រូវម៉ាស្សាស្បែកក្បាលរបស់អ្នកដើម្បីជួយឲ្យឈាមដើរបានស្រួល។
ទម្លាប់ទី៥៖ ប្រើប្រាស់ស្រោមខ្នើយធ្វើពីសូត្រ
ស្រោមខ្នើយធ្វើពីសូត្រ អាចជួយទប់ស្កាត់សក់កុំឲ្យជ្រុះ ដោយសារភាពទន់រលោងរបស់វា។ ទម្លាប់ទី៦៖ ទទួលទានអាហារដែលមានជីជាតិគ្រប់គ្រាន់ ទាំងបន្លែនិងផ្លែឈើ ហើយត្រូវតមស្ករផងបើសិនជាអាច និងកុំភ្លេចផឹកទឹកឲ្យបានច្រើន។
ទម្លាប់ទី៧៖ បោះបង់ការជក់បារី
ជក់បារីអេឡិកត្រូនិក ឬការផឹកសុរា សុទ្ធសឹងជាគ្រឿងធ្វើឲ្យខូឡាជែនងាយនឹងបាត់បង់ចេញពីរាងកាយ និងធ្វើឲ្យមានស្នាមជ្រួញលើមុខ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]