ថៃ៖ បន្ទាប់ពីបានវិលត្រឡប់មកជីវិតsingle មួយរយៈមក សម្រាប់បុរសក្នុងសង្គមជាន់ខ្ពស់ លោក Pok Prathanwong Phonprapha ដែលជាត្រូវបានគេស្គាល់ថា ជាអតីតគូស្នេហ៍របស់តារាស្រី Aum Patchrara តែងតែត្រូវបានគេចាប់អារម្មណ៍ជុំវិញទំនាក់ទំនងស្នេហាថ្មីជាមួយនឹងតារាស្រីល្បីម្នាក់ ប៉ុន្តែពួកគេ ក៏បានចេញមកបញ្ជាក់រួចហើយពីទំនាក់ទំនងមិត្តភក្តិ និងបានស្និទ្ធស្នាលនឹងគ្នាយូរមកហើយ។
ប៉ុន្តែថ្មីៗនេះវិញ ស្រាប់តែមានគណនី TikTok មួយ បានចេញមុខមកបង្ហាញពីរឿងរ៉ាវ សម្រាប់អ្នកលេងអ៊ីនធឺណែត ដើម្បីចង់ដឹងថាតើ លោក Pok កំពុងលួចលាក់មានទំនាក់ទំនងស្នេហាថ្មីឬយ៉ាងណានោះ។
ក្នុងនោះដែរ តាមរយៈប្រភពមួយនេះ ក៏បានបញ្ចេញរូបភាពស្និទ្ធស្នាលជាមួយនឹងនារីម្នាក់ ហើយថែមទាំងបញ្ជាក់ថា រូបនាងបានដើរលេងជាមួយ លោក Pok មួយរយៈហើយ លើសពីនេះ រូបលោក ក៏បាននាំនាងទៅផ្ទះរបស់ខ្លួនរួចហើយ ហើយខណៈនៅក្នុងពិធីបុណ្យសពឪពុករបស់ លោក Pok នារីរូបនេះ តែងតែនៅក្បែរលោក ទៀតផង។
យ៉ាងណាមិញ នេះគ្រាន់តែការសង្ស័យ មិនទាន់មានការបញ្ជាក់ណាមួយនោះទេ ដូច្នេះប្រសិនមានការចង់ដឹងថាតើ រឿងនេះពិតឬយ៉ាងណា មានតែត្រូវតាមដានបន្តទៀត៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]