កូរ៉េខាងត្បូង៖ ផលិតកម្ម SM Entertainment ដែលត្រូវបានគេស្គាល់ថាជាផលិតកម្មយក្សមួយនៅកូរ៉េខាងត្បូង បានប្រកាសថាផលិតកម្មគ្រោងនឹងវាយលុកទីផ្សារបរទេស ដោយបង្កើតក្រុមចម្រៀងបុរសនៅអង់គ្លេស។

 ផលិតកម្ម SM Entertainment
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការបង្កើតក្រុមថ្មីនេះ SM បានសហការជាមួយក្រុមហ៊ុន MOON&BACK ជាផ្លូវការ ដោយមាន CEO របស់ SM គឺលោក Jang Cheol Hyuk , Jang Yoon Joong, Lee Seong Soo និង Kangta ខណៈដែលខាង MOON&BACK មានដូចជាលោក Nigel Hall, Russ Lindsay , Dawn Airey និង Ben Karter ចូលរួមពិភាក្សាផងដែរ ដែលលោក Nigel Hall គឺជាផលិតកររបស់កម្មវិធី The X Factor និង Britain's Got Talent ផងដែរ។

ការចួប​​​សហការជាមួយ SM និង MOON&BACK

MOON&BACK នឹងធ្វើការជ្រើសរើសសមាជិកក្រុមចម្រៀងបុរសនៅអង់គ្លេសដ៏ថ្មីសន្លាងនេះ ខណៈដែល SM នឹងផ្ដល់ចំណេះដឹងទាក់ទងនឹង KPOP ដោយបង្កើត MV, ក្បាច់រាំ និងផ្សេងៗទៀត ដែលក្នុងនោះបទចម្រៀងដែលពួកគេនឹងច្រៀងនឹងដាក់បញ្ចូលក្នុង Kreation Music Rights ដែលជាក្រុមហ៊ុនចំណុះរបស់ SM ។

 ផលិតកម្ម SM Entertainment

ក្នុងនោះ ដំណើរការស្វែងរកសមាជិកក្រុមចម្រៀងបុរសនេះនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២៤ ដោយ MOON&BACK នឹងមានជាការផលិតជា Series ផងដែរដោយមានចំនួន៦ភាគ ស្វែងរកទូទាំងកូរ៉េ, អង់គ្លេស និងអាមេរិក៕  

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]