កម្សាន្ត៖ ថ្មីៗនេះ ទស្សនាវដ្តីម៉ូដរបស់ប្រទេសសិង្ហបុរី Grazia ទើបតែបានប្រកាសថា Angelababy ជាមុខគម្របទស្សនាវដ្តីប្រចាំខែវិច្ឆិកា ដោយនៅលើ Instagram Grazia បានណែនាំពីតារាស្រីរូបនេះថា ជាតារាសម្តែង ម៉ូដែល ឈានមុខគេក្នុងពិភពម៉ូដចិន។
មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួនរបស់ តារាស្រី Angelababy ក្នុងការបង្ហាញម៉ូដអន្តរជាតិ ទទួលបានការចាប់អារម្មណ៍ជាពិសេស ពីសាធារណជនចិន ដែលនេះជាសកម្មភាពដ៏កម្ររបស់នាង បន្ទាប់ពីត្រូវបានហាមមិនឱ្យចូលរួមក្នុងកម្មវិធីមួយចំនួន ហើយការបង្ហាញបែបនេះក៏អាចជួយឱ្យអ្នកគាំទ្ររបស់នាង មានទំនុកចិត្តខ្លះថា ការងារសិល្បៈរបស់នាងមិនត្រូវបានរំខានទាំងស្រុងទេ យ៉ាងហោចណាស់ ក៏នៅមានក្នុងទីផ្សារបរទេស ផងដែរ។
យ៉ាងណាមិញ នៅក្នុងប្រទេសចិន អាជីពរបស់ Angelababy កំពុងប្រឈមមុខនឹងការលំបាកជាច្រើន ខណៈដែលនាងត្រូវបានអាជ្ញាធរដាក់ពិន័យ បន្ទាប់ពីបានទៅមើល តារាស្រី Lisa សម្ដែងនៅក្លឹបមួយកន្លែង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]