ថៃ៖ ថ្មីៗនេះ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈសារព័ត៌មានក្នុងស្រុកថៃ បានរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង ៧ៈ០០ យប់ ឪពុករបស់ Bitoey និងប្អូនប្រុសរបស់នាង រួមនឹងមេធាវី បានរង់ចាំទទួល Bitoey ត្រឡប់ទៅផ្ទះវិញ បន្ទាប់​ពី​តុលាការ​ព្រហ្មទណ្ឌ​បាន​អនុម័ត​លើ​ការ​ដោះលែង​បណ្ដោះអាសន្ន ដែលការ​ធានានៅ​ក្រៅ​ឃុំ​ត្រូវ​បាន​កំណត់​ក្នុង​តម្លៃ ៥ លាន​បាត ដោយ​មាន​លក្ខខណ្ឌ​ពាក់​ខ្សែ​ដៃ EM​ ព្រមទាំងត្រូវបានហាមឃាត់ មិនឱ្យចាកចេញពីប្រទេស។

Bitoey
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក នៅម៉ោង ៧៖៥០នាទីយប់ដដែល តារាស្រី Bitoey ដែលត្រូវបានដោះលែង បានធ្វើដំណើរពីស្ថាប័នអប់រំកែប្រែស្ត្រី ជាមួយសាច់ញាតិកំពុងរង់ចាំក្នុងរថយន្តដើម្បីទទួលនាង ខណៈដែលរូបនាង ក៏បានបដិសេធមិនផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាននោះទេ។

Bitoey

មិនត្រឹមតែប៉ុណ្ណោះ នៅលើ IG polyplus ថែមទាំងបានទម្លាយរូបភាព ឡានដែលមកយក Bitoey ក្រោយចេញពីគុ.ក ព្រមទាំងមានការបង្ហាញរូបភាពដំបូងរបស់នាង ពីខាងក្នុងរថយន្ត ដែលបានពាក់ម៉ាសពណ៌ស ពាក់អាវពណ៌ផ្កាឈូក ហើយលើកដៃសំពះទាំងអស់គ្នា បន្ទាប់ពីទទួលបានសេរីភាពម្តងទៀត ខណៈដែលមាន អ្នកគាំទ្រជាច្រើន ក៏បានចូលមកខមិន​ និងអបអរសាទរ ចំពោះនាង ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]