កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីល្បាញ ​Lisa Manoban សមាជិកក្រុម Blackpink ដែលនាងចេញចម្រៀងម្នាក់ឯង ល្បីមិនចាញ់នៅជាមួយក្រុមនោះទេ ហើយចម្រៀងរបស់នាងតែងតែទទួលបានការពេញនិយមគ្រប់បទតែម្ដង។

 Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ Lisa ក៏ជាតារាស្រីក្នុងពិភព​ Kpop ម្នាក់តែទទួលបានអ្នកស្ដាប់ចម្រៀងនៅក្នុងកម្មវិធីទូរស័ព្ទ Spotify ច្រើនជាងគេ កើនចំនួនអ្នក Follow លឿនជាងគេក្នុងប្រវត្តិសាស្ត្រផងដែរ។ ជាពិសេស នាងទើបតែទទួលបានការ Stream ១ពាន់លានដងនៅលើ Spotify ក្នុងបទ Money ធ្វើឲ្យនាងទទួលបានពាន់រង្វាន់មួយដ៏អស្ចារ្យ។

 Lisa 

នៅក្នុងវីដេអូដែល Spotify បានបង្ហោះដើម្បីអបអរស្វាគមន៍ Lisa មកកាន់ Billion Club នៅក្នុងយូធូបបានបង្ហាញឲ្យឃើញពីសកម្មភាពដែលនាងបានបើករង្វាន់ ហើយរង្វាន់នោះ គឺជាចានមួយដ៏ប្រណិត ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ដែលបានមកពីការ Stream ១ពាន់លានដងនេះឯង។

 Lisa 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ Lisa បានធ្វើម្ហូប ហើយយកចានរង្វាន់នោះ ទៅដាក់ម្ហូបនាងថ្មីៗតែម្ដង ជឿជាក់ថារសជាតិប្រាកដជាឆ្ងាញ់ហើយ បានចានជាពានរង្វាន់យកមកដាក់ម្ហូបបែបនេះ៕

ប្រភព៖ Spotify

 Lisa 
 Lisa 
 Lisa 
video
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]