កូរ៉េខាងត្បូង៖ ជាការពិតណាស់ ក្រុមតារាចម្រៀងស្រី Kpop ដែលត្រៀមនឹងបង្ហាញខ្លួន Debut នៅក្នុងក្រុមហ៊ុន YG Entertainment បានកំពុងតែធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ដោយសមាជិកម្នាក់នៅក្នុងនោះ Ahnyeon ប្រកាសថា នាងមិនបាន Debut ជាមួយក្រុម BabyMonster នោះទេ។
ចំពោះដំណឹងនេះផងដែរ បានបង្កឲ្យអ្នកគាំទ្រដែលទន្ទឹងរងចាំការបង្ហាញខ្លួនរបស់ Ahnyeon មានការភ្ញាក់ផ្អើល និង ខកចិត្តជាខ្លាំង ដែលសមាជិកដែលល្បីល្បាញជាងគេបែរជាមិនបាន Debut ជាមួយក្រុមទៅវិញ។ រីឯ មូលហេតុនោះគឺ បញ្ហាសុខភាព និង រឿងផ្ទាល់ខ្លួនរបស់ Ahnyeon។
ដោយឡែក ដើម្បីកុំឲ្យមានការយល់ច្រឡំខាងផលិតកម្មផ្ទាល់បានចេញមុខមកបញ្ជាក់ថា សមាជិករូបនេះ គ្រាន់តែមិនបានចេញជាមួយក្រុម ប៉ុន្ដែនាងក៏មិនបានចាកចេញពីក្រុមដែរ ពោលគឺ Ahnyeon នឹងចេញមុខក្រោយពីនាងត្រៀមខ្លួនរួចរាល់ ហើយនឹងត្រឡប់មក BabyMonster វិញ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]