បរទេស៖ ថ្មីៗនេះ អតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញ លោក David Beckham បានទាញយកចំណាប់អារម្មណ៍ បន្ទាប់ពី ត្រូវបានគេប្រទះឃើញ នៅក្នុងហ្វូងមនុស្ស ពេលទៅទស្សនាការប្រកួតកីឡា Cricket World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូង រវាងប្រទេសឥណ្ឌា និងនូវែលសេឡង់ នៅទីក្រុង Mumbai កាលពីថ្ងៃទី ១៥ ខែវិច្ឆិកាកន្លងទៅនេះ។

David Beckham
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ តាមរយៈរូបភាពដែលបានបង្ហាញឡើង នៅលើបណ្តាញសង្គម លោក David Beckham ត្រូវបានគេមើលឃើញថា កំពុងតែមានភាពរីករាយជាមួយខ្លួនឯង ខណៈពេលដែលកំពុងប្រាស្រ័យទាក់ទងជាមួយអ្នកទស្សនាផ្សេងទៀត នៅក្នុងកីឡាដ្ឋាន។

David Beckham

មិនត្រឹមតែប៉ុណ្ណោះ អតីតកីឡាកររូបនេះ នៅតែរក្សា​រូបរាង​ក្មេង​ជាង​វ័យ នៅពេលដែលបានតុបតែងខ្លួន ​ស្លៀកពាក់​អាវធំពណ៌​ខៀវ​ ជាមួយ​នឹង​អាវយឺត​ពណ៌​ស​នៅ​ខាង​ក្នុង ដែល​មើល​ទៅពិតជា​ស្រស់​សង្ហាយ៉ាងខ្លាំង។ លើសពីនេះ រូបលោក ថែមទាំងបានថតរូបជាមួយអ្នកគាំទ្រស្រីពីរនាក់ ខណៈកំពុងអង្គុយក្បែរតារាបូលីវូដដ៏មានមន្តស្នេហ៍ Kiara Advani និងស្វាមី តារាសម្តែង Sidharth Malhotra ផងដែរ៕

ប្រភព៖​ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham
David Beckham
David Beckham
David Beckham
David Beckham
David Beckham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]