ស្នេហា៖ យើងមិនអាចជ្រើសរើសមនុស្សដែលខ្លួនឯងស្រលាញ់បានទេ ឲ្យតែបេះដូងស្រលាញ់គេ គឺមានន័យថាស្រលាញើហើយ ទោះម្នាក់នេះមានអត្តចរិតមិនសូវល្អ ឬក៏ជាព្រាននារីញ៉ែស្រីមិនរើសមុខក៏ដោយ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការមានគូស្នេហ៍ជាព្រាននារីគឺជាផលវិបាកមួយដែរ ដោយសារតែរៀងរាល់ថ្ងៃ អ្នកត្រូវភ័យព្រួយបារម្ភថា គូស្នេហ៍របស់ខ្លួនទៅញ៉ែអ្នកផ្សេង ឬលួចទាក់ទងអ្នកផ្សេងក្រោយខ្នងអ្នកជាដើម។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើនៅពេលមានគូស្នេហ៍ជាមនុស្សព្រាននារី គឺ៖

១. និយាយជាមួយគេភ្លាមៗ

នៅពេលអ្នកចេញក្រៅទៅដើរលេងជាមួយគេ ហើយអ្នកចាប់បានថាភ្នែកគេតែងសម្លឹងស្រីផ្សេង ឬឲ្យភ្នែកស្រីផ្សេង គឺអ្នកគួរតែនិយាយជាមួយគេភ្លាមៗ ពីរឿងមួយនេះ ដោយបង្ហាញភាពមិនសប្បាយចិត្ត និងពន្យល់ថាអ្នកមិនចង់ឲ្យគេបង្ហាញកាយវិការបែបនេះទេ។

រូបភាពតំណាង

២. ធ្វើតេស្តគេ

បើសិនជាអ្នកចង់រក្សាទំនាក់ទំនងជាមួយបុរសព្រាននារីឲ្យបានយូរ គឺអ្នកត្រូវតែផ្ដល់មេរៀនដល់ពួកគេ ដោយធ្វើអីដែលគេតែងតែធ្វើដើម្បីឲ្យគេយល់ពីអារម្មណ៍របស់អ្នកនៅពេលឃើញគេនៅជាមួយស្រីផ្សេង តែបើសិនគេនៅតែមិនរាងចាល មិនខ្វល់ពីអារម្មណ៍របស់អ្នក អ្នកត្រូវតែសម្រេចចិត្តថាបន្តទៀត ឬបញ្ឈប់ត្រឹមនេះ។

៣. ចែកផ្លូវគ្នា

បើសិនជាបុរសជាគូស្នេហ៍របស់អ្នក នៅតែបន្តញ៉ែមនុស្សស្រី លេបខាយមនុស្សស្រី ឬទាក់ទងស្រីផ្សេងក្រោយខ្នងអ្នក អ្វីដែលអ្នកត្រូវធ្វើគឺផ្ដាច់ទំនាក់ទំនងជាមួយគេ។ អ្នកត្រូវតែចិត្តដាច់ កុំលង់កលជឿពាក្យដោះសាឬពាក្យលួងលោមរបស់បុរសប្រភេទនេះ។ មនុស្សប្រុសព្រានគឺចូលចិត្តសន្យាខ្យល់ ប្រើប្រាស់ពាក្យផ្អែមបោកបន្លំដល់អ្នក ដើម្បីឲ្យអ្នកបន្តរស់នៅជាមួយគេ។

រូបភាពតំណាង

៤. កុំសង្ឃឹមអ្វីច្រើនពេក

មុននឹងទាក់ទងបុរសព្រាននារី អ្នកគួរតែដឹងខ្លួនមុនថា កុំសង្ឃឹមឬរំពឹងអ្វីច្រើនពេក ព្រោះបុរសប្រភេទនេះមិនព្រមឈប់ត្រឹមមនុស្សស្រីតែម្នាក់ទេ ហើយក៏មិនចេះស្កប់ស្កល់ដែរ។ អ្នកត្រូវដឹងថា ទំនាក់ទំនងនេះភាគច្រើនអាចនឹងកើតឡើងបណ្ដោះអាសន្នប៉ុណ្ណោះ មិនអាចឈានដល់ការរៀបការ ទេហើយបើទោះបីជារៀបការជាមួយគេ ក៏ថ្ងៃអនាគត គេអាចនឹងលួចមានស្រីផ្សេងក្រោយខ្នងអ្នកផងដែរ៕  

រូបភាពតំណាង

ប្រភព៖: marriage

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]