សង្គម៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានស្គាល់ សាលាដូង ដែលជាសាលាបង្កើតអំពីសម្រាមប្លាស្ទីច សម្រាប់សិស្សានុសិស្សក្រីក្រ ដែលគ្មានលិទ្ធភាពទៅរៀននៅសាលាក្នុងទីរួមខេត្តឬក្រុង។ ចំពោះសាលានេះផងដែរ គឺត្រូវបានកសាងឡើងដោយលោក អ៊ុក វណ្ណដេ តាមរយៈការកែច្នៃវត្ថុផ្សេងៗដូចជាគម្របដប សំបកកំប៉ុង សំបកកង់ឡានជាដើម ដើម្បីបង្កើតបានជាសាលារៀន សម្រាប់ក្មេងៗ។
គួរបញ្ជាក់ផងដែរថា លោក អ៊ុក វណ្ណដេ បានប្រកាសសុំជំនួយ ដោយលោកអស់លិទ្ធភាពក្នុងការចំណាយដើម្បីផ្គត់ផ្គង់ក្មេងៗចំនួន១៨៥នាក់ ដែលក្នុងមួយឆ្នាំ ចំណាយ ៣៥០០០ដុល្លារឯណោះ។ មិនតែប៉ុណ្ណោះ សំរាប់ឆ្នាំ ២០២៤ សាលារកអីលែងបានដូចមុនហើយ សូមសំណូមពឬដល់ អ្នកមានទ្រព្យ មានលទ្ឋភាព ជួយថែសាលាដូងនេះផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ លោក អ៊ុក វណ្ណដេ បានប្រកាសតាមរយៈគណនីបណ្ដាញសង្គមរបស់លោក ដើម្បីសុំជំនួយដល់អនាគត់ក្មេងៗទាំង១៨៥នាក់ ដែលកំពុងតែត្រូវការលិទ្ធភាពដើម្បីបន្ដការសិក្សារ។ ដូចនេះ បើសិនជាបងប្អូនអាចជួយបាន សូមផ្ញើជំនួយតាមរយៈគណនី ABA ឈ្មោះ OUK vanday លេខគណនី 012945252 តិចក្ដីច្រើនក្ដី៕
ប្រភព៖ Ouk VanDay-អ៊ុក វណ្ណដេ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]