កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់ហើយថា BABYMONSTER ដែលជាក្រុមចម្រៀងនារីថ្មី ស្ថិតក្នុងផលិតកម្ម YG Entertainment នឹងបង្ហាញខ្លួនលើកដំបូងជាផ្លូវការ នៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣ នេះ បន្ទាប់ពីពន្យាពេលម្ដងរួចមកហើយ។
ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រពិតជាមានការរំភើប ហើយកាន់តែពិសេសជាងនេះទៀត YG ក៏បានបន្តទម្លាក់រូបភាព Teaser ផ្លូវការរបស់សមាជិក BABYMONSTER បណ្ដើរៗ ដោយក្នុងនោះ Rora ជាសមាជិកម្នាក់ត្រូវបានបញ្ចេញរូបភាព មកជាមួយនឹងវីដេអូខ្លីផងដែរ បន្ទាប់ពី Chiquita និង Asa។
គួរបញ្ជាក់ផងដែរថា BABYMONSTER មានសមាជិកទាំងអស់ ៦នាក់ រួមមាន Ruka, Pharita, Asa, Haram, Rora និង Chiquita ខណៈដែល Ahyeon ត្រូវបាន YG ប្រកាសថាមិនអាចបង្ហាញខ្លួនលើកដំបូងជាមួយក្រុម នាពេលនេះទេដោយសារបញ្ហាសុខភាព ប៉ុន្តែនាងនៅតែជាសមាជិកម្នាក់របស់ BABYMONSTER ដដែល៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]