បរទេស៖ កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ នៅពេល តារាចម្រៀងស្រី Selena Gomez បានបង្ហាញខ្លួនសាជាថ្មីម្តងទៀត ក្នុងពេលដែលបាននាំប្អូនស្រីអាយុ ១០ ឆ្នាំរបស់នាង ដែលមានឈ្មោះថា Gracie Teefey ទៅញ៉ាំអាហារពេលល្ងាច នៅ Beverly Hills កាលពីថ្ងៃទី ១៥ ខែវិច្ឆិកាកន្លងទៅនេះ។
ថ្មីៗនេះ តារាចម្រៀងស្រី Selena ត្រូវបានគេប្រទះឃើញ ពេលនាំប្អូនស្រីរបស់ខ្លួន ទៅញ៉ាំស៊ូស៊ីនៅភោជនីយដ្ឋាន ដ៏ល្បីមួយកន្លែង ជាមួយមិត្តភក្តិជិតស្និទ្ធពីរនាក់ទៀតគឺ Nicola Peltz និង Brooklyn Beckham ។
តាមរយៈរូបថតជាបន្តបន្ទាប់ គេអាចមើលឃើញថា Selena បានតុបតែងខ្លួន ស្លៀកពាក់អាវយឺតពណ៌ស មានខ្សែរ៉ូត រួមជាមួយនឹងអាវស្បែកខ្មៅ និងខោជើងធំ ខណៈដែលដូចគ្នាទៅនឹងបងស្រី Gracie ដែលជាប្អូនស្រីរបស់ Selena មើលទៅពិតជាគួរឲ្យស្រលាញ់ ពេលតុបតែងខ្លួនក្នុងអាវយឺតពណ៌ខ្មៅ និងខោពណ៌ស បង្ហាញពីទឹកមុខញញឹមស្រស់ស្រាយ ផងដែរ។
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]