ភ្នំពេញ៖ វិស័យបវកញ្ញាក្នុងកម្ពុជា កំពុងតែរីកចម្រើនឡើងទៅគួរអោយកត់សម្គាល់ ខណៈដែលកម្ពុជាបានទទួលបានលទ្ធផលល្អៗ ក្នុងការប្រកួតកន្លងមកប៉ុន្មានឆ្នាំនេះ ។ បើយើងក្រលេកមើលស្ទាយ៍តុបតែងខ្លួនរបស់បវកញ្ញាវិញ កាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនជាខ្លាំង ជាក់ស្ដែងដូច Miss Grand Cambodia ទាំង៥រូបក្នុងឆ្នាំ ២០២៣នេះតែម្ដង ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកអ្នកប្រហែលជាប្លែកភ្នែកកាលពីការប្រកួត Miss Grand Cambodia ក្នុងស្រុកម្ដងរួចហើយ នូវកាលដើរបង្ហាញ Top10 evening gown ជាមួយគ្រឿងអលង្ការជាមួយ ជាងហេង វណ្ណអាន ដែលជាហាងច្នៃម៉ូតគ្រឿងអលង្ការបានឱបត្ថម្ភក្នុងការធ្វើម្កុដសម្រាប់Miss Grand Cambodia ឆ្នាំនេះ ។

រូបភាព

បន្ទាប់ពីការប្រកួតចប់នូវកម្មវិធីMiss Grand  ទាំងក្នុងស្រុកនិងក្រៅស្រុករួចរាល់ ជាងហេង វណ្ណអាន បានរៀបចំយុទ្ធនាការថ្មីនូវការផ្សព្វផ្សាយរបស់ហាងខ្លួនជាមួយ Top5 Miss  Grand Cambodia 2023 នេះម្ដងទៀត ដែលបានកែប្រែបវកញ្ញាអោយមើលទៅកាន់តែថ្លៃថ្នូរនិងទាន់សម័យ ។

រូបភាព

អ្នកនាង Jessica ដែលជាCEO របស់ជាងហេង វណ្ណអាន បានបង្ហាញថា៖

សម្ដីអ្នកនាង Jessica
រូបភាព

យោងតាមការបកស្រាយបន្ថែមរបស់អ្នកច្នៃរម៉ូដប្រចាំហាងបានអោយដឹងថា “ ការដែលតុបតែងខ្លួនបែបសាមញ្ញនេះ គឺយើងបំផុសគំនិតតំណាងស្ត្រីខ្មែរទូទៅតាមបែបសម័យថ្មី ។ គ្រឿងពេជ្រដែលបំពាក់លើបវកញ្ញានោះ តំណាងអោយ សមត្ថភាព ភាពថ្លៃថ្នូរ និងកិត្តិយស។ រីឯរូបភាពដូចប្រាសាទបុរាណ គឺតំណាងអោយខ្មែរយើងនេះតែម្ដង ។

អត្ថន័យរួមនៃរូបភាព គឺចង់ផ្ញើសារអោយស្ត្រីខ្មែរគ្រប់រូបចាំបាច់ត្រូវចាំថា ត្រូវធ្វើខ្លួនអោយថ្លៃថ្នូរប្រកបដោយចំណេះដឹង និងសមត្ថភាព បើទោះជាអ្នកមិនមែនជាបវកញ្ញាក៏ដោយ “ ។

រូបភាព

យុទ្ធនាការផ្សព្វផ្សាយចុងឆ្នាំនេះរបស់ ជាងហេង វណ្ណអាន នេះពិតជាទទួលបានការចាប់អារម្មណ៍ពីមហាជនជាខ្លាំង ។ ដូចនេះបើអ្នកចង់ឃើញរូបភាព និងគ្រឿងអលង្ការ អោយកាន់តែច្បាស់ អ្នកអាចចូលទៅមើលផ្ទាល់ពី page Facebook ( https://www.facebook.com/Cheanghengvannan?mibextid=LQQJ4d )និង Instagram (https://instagram.com/cheang.heng.vann.ann.jewelry?igshid=OGQ5ZDc2ODk2ZA) ជាងហេង វណ្ណអាន ។

គួរបញ្ជាក់ថា ជាងហេង វណ្ណអាន មានទីតាំងនៅ អាស័យដ្ឋាន: ផ្ទះលេខ 159A ផ្លូវលេខ215 មហាវិថីនេរុហ៏ សង្កាត់ផ្សារដេប៉ូ1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លេខទំនាក់ទំនង 017 555 551 / 010 555 551 ។

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]