ថៃ៖ ធ្វើឲ្យហ្វេនៗជាច្រើនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពី តារាស្រី Toey Jarinporn បានចេញមក បើកបង្ហាញពីស្ថានភាពបេះដូង ខណៈពេលនេះ រូបនាងបានវិលត្រលប់មកជីវិត Single វិញ បន្ទាប់ពីបានបែកគ្នាជាមួយគូស្នេហ៍ លោក Jeto ។
ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ តារាសម្តែងស្រី Toey Jarinporn បានចេញមកបង្ហាញពីស្ថានភាពស្នេហារបស់ខ្លួនថា ពេលនេះនាងនៅលីវ បន្ទាប់ពីសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហាជាមួយលោក Jeto Panithi មកនៅត្រឹមជាមិត្តភ័ក្តិ ក៏ដូចជាបងប្អូនល្អ ចំពោះគ្នាទៅវិញទៅមក។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Toey ថែមទាំងបង្ហើបថា អ្នកទាំងពីរ បាននិយាយគ្នាហើយបញ្ចប់ដោយល្អ ព្រមទាំងអារម្មណ៍ដូចជាមិត្តភក្តិ ពេលដែលបាននិយាយគ្នា និងបានធ្វើការសម្រេចចិត្តបែបនេះមួយរយៈ ដោយបានលើកឡើងពីកាធ្វើជាមិត្តនឹងគ្នា មានភាពប្រសើរជាង ព្រមទាំងបញ្ជាក់ថា គ្មានភាគីទី៣ នៅក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរនោះឡើយ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]