ភ្នំពេញ៖ ជាការពិតណាស់ កម្មវិធី “ តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី ( Together Action for SDGs) “ ធ្វើឡើងនៅថ្ងៃទី ១៧, ១៨ និង ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ដែលមានទីតាំងស្ថិតនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី (ជាន់ផ្ទាល់ដី Central Court and Carpet Area)។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយកម្មវិធីនេះដែរ មានការរៀបចំដោយក្រុមហ៊ុន អ៊ីអនម៉ល ខេមបូឌា ខូអិលធីឌី និងសហការជាមួយ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ។ លើសពីនេះទៅទៀត មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាច្រើនមកពីក្រសួង ក្រុមហ៊ុនឯកជន សាស្ត្រាចារ្យ និងអង្គការ ដើម្បីពិភាក្សាលើប្រធានបទទាំង៥ ដែលមានដូចជា៖

o បរិស្ថាន

o បញ្ហាសុវត្ថិភាពចំណីអាហារ

o បញ្ហាស្ទះចរាចរណ៍

o ការពង្រឹងអំណាចស្ត្រី

រូបភាព

បន្ថែមពីលើនេះទៀត កម្មវិធី អេស ឌី ជី ក៏មានការសម្តែងរបាំពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរយៈពេល ៣ថ្ងៃ។ ព្រមទាំងការប្រគំតន្រ្តី ពីក្រុមចម្រៀង នារីជប៉ុន BATTEN GIRLS ជាពិសេស ក៏មានវត្តមានតារាចម្រៀងវ័យក្មេងប្រចាំប្រទេសកម្ពុជាទាំង៣រូប ដូចជា កញ្ញា Mina លោក ម៉ម ពេជ្ជរិទ្ធ និងលោក ទេព ពិសិដ្ឋ ដែលនឹងធ្វើឲ្យកម្មវិធីរឹតតែអស្ចារ្យ និងពិសេសតែម្ដង។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៅទៀតនោះ ក្នុងកម្មវិធី អេស ឌី ជី នេះ ក៏នឹងមានការលេងហ្គេម និងចែករង្វាន់ជាច្រើន នៅក្នុងថ្ងៃព្រឹត្តិការណ៍នេះដោយផ្ទាល់ទាំង៣ថ្ងៃផងដែរ។ ហើយនៅថ្ងៃនោះដែរក៏ត្រូវនឹងថ្ងៃ Black Friday ដែលនឹងមានការបញ្ចុះតម្លៃរហូតដល់ 70% ហើយថែមទាំងផ្តល់ជូនកាដូឥតគិតថ្លៃថែមទៀតផង៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]