យល់ដឹង៖ មនុស្សម្នាក់ៗតែងតែមានវិធីនៃការប្រើប្រាស់ជីវិត ផ្សេងៗពីគ្នា ដោយអ្នកខ្លះមានទម្លាប់អាក្រក់ច្រើនជាងទម្លាប់ល្អ ហើយអ្នកខ្លះទៀតមានទម្លាប់ល្អច្រើនជាងទម្លាប់អាក្រក់។
យ៉ាងណាមិញ ទម្លាប់ប្រចាំថ្ងៃខ្លះគឺអាចធ្វើឲ្យអ្នកមានជីវិតខ្លីជាងមុន ដែលអ្នកមិនបានកត់សម្គាល់ព្រោះសកម្មភាពទាំងនោះវាតូចតាច រហូតអ្នកមិនបានយកចិត្តទុកដាក់។ ខាងក្រោមនេះជាទម្លាប់ប្រចាំថ្ងៃ ដែលបង្កឲ្យអ្នកមានជីវិតខ្លីជាងមុន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. នៅដល់យប់ជ្រៅពេក
បុគ្គលខ្លះ ជាពិសេសគឺយុវវ័យ មិនសូវចាប់អារម្មណ៍រឿងគេងនេះឡើយ ហើយបូកផ្សំរវល់នៅមើលរឿងភាគ ឬការកម្សាន្តតាមទូរស័ព្ទ ឬប្រព័ន្ធអេឡិកត្រូនិកផ្សេងៗផង ក៏មានទម្លាប់ចូលគេងយប់ជ្រៅខ្លាំង ដែលការធ្វើបែបនេះជារៀងរាល់ថ្ងៃ អាចបណ្ដាលឲ្យអ្នកឆាប់អាយុខ្លី ព្រោះយោងតាមការស្រាវជ្រាវបានបង្ហាញថា បើក្នុងមួយយប់ អ្នកគេងមិនបាន៦ម៉ោងទេ គឺមានភាគរយដែលអ្នកអាយុខ្លី ដល់ទៅ១២ភាគរយជាងអ្នកគេងបាន៨ម៉ោង។

២. គេងច្រើនពេក
ការគេងត្រូវមានពេលវេលាកំណត់ត្រឹមត្រូវ មិនមែនចេះតែគេងៗទេ ព្រោះការគេងបានតិចក៏ប៉ះពាល់ ការគេងបានច្រើនលើសពេកក៏ប៉ះពាល់ដែរ។ យោងតាមការស្រាវជ្រាចុះផ្សាយដោយ PLOS One បានបញ្ជាក់ថា អ្នកដែលគេងលើសកម្រិត(ចាប់ពី៩ម៉ោងឡើង) មានហានិភ័យខ្ពស់នៃការមានអាយុខ្លី។

៣. ប្រើប្រាស់ទឹកលាងដៃច្រើនពេក
អ្នកគិតថាការប្រើប្រាស់ទឹកលាងដៃជាប់ជាប្រចាំគឺល្អ ព្រោះវាអាចជួយកម្ចាត់បាក់តេរីពីដៃអ្នក ក៏ដូចជាបង្ការការឆ្លងមេរោគផងដែរ ប៉ុន្តែការប្រើប្រាស់ច្រើនលើសកម្រិត គឺផ្ដល់ផលវិបាកទៅវិញទេ ដោយសារតែវាបានមជ្ឈដ្ឋានឲ្យបាក់តេរីខ្លះស៊ាំនឹងវា ហើយអាចពិបាកក្នុងការកម្ចាត់។

៤. មិនបំពេញការងារ
ការបំពេញការងារ ក៏ជាកិច្ចការមួយជួយឲ្យអ្នកមានខួរក្បាលសកម្មជាប្រចាំ អាចគិតគូវិភាគវែកញែក និងអាចជួយឲ្យអ្នកមានជីវិតដ៏សកម្មមួយផងដែរ ដូច្នេះបើសិនជាអ្នកខកខានបំពេញការងារយូរពេល ឬមួយអ្នកចូលនិវត្តន៍ទាំងអាយុនៅវ័យក្មេង(៥៥ឆ្នាំ) គឺអាចបណ្ដាលឲ្យអាយុអ្នកខ្លីជាងអ្នកដែលចូលនិវត្តន៍នៅអាយុ៦៥ឆ្នាំ នេះបើយោងតាមការស្រាវជ្រាវរបស់ The British Medical Journal ដោយសារការងារជួយឲ្យរាងកាយនិងខួរក្បាលរបស់អ្នកដំណើរការ ដុសខាត់ជារៀងរាល់ថ្ងៃ។

៥. រស់នៅទីក្រុងមានការបំពុលសំឡេង
ការរស់នៅក្នុងទីក្រុងផ្ដល់ភាពងាយស្រួលដល់ជីវិតអ្នក តែក៏មានភាពអវិជ្ជមានដល់សុខភាពផងដែរ ដោយយោងតាមការស្រាវជ្រាវពី London School of Hygiene & Tropical Medicine បានបញ្ជាក់ថា ការរស់នៅជាមួយនឹងការបំពងសំឡេងយូរពេក អាចធ្វើឲ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ជាងធម្មតា ហើយនឹងឡើងអរម៉ូនស្ត្រេសផងដែរ។

៦. មានអត្តចរិតមិនល្អ
ការមានអត្តចរិតមិនល្អ ឆាប់ឆេវឆាវ ឆាប់មួម៉ៅ មិនមែនកើតឡើងដោយសារតែចរិតពីធម្មជាតិរបស់មនុស្សតែមួយមុខទេ គឺអាចដោយសារមកពីសុខភាពរបស់អ្នកដែរ។ ការឆាប់ខឹង មិនត្រឹមតែធ្វើឲ្យអ្នកមុខឆាប់ចាស់ទេ តែក៏ធ្វើឲ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ផងដែរ និងរងអាការៈស្ត្រេសច្រើនផងដែរ។

៧. ប្រើប្រាស់គ្រឿងអេឡិកត្រូនិកច្រើនពេក
ការប្រើប្រាស់ឧបករណ៍អេឡិកត្រូនិក មិនថាកំព្យូទ័រ ឬទូរស័ព្ទ យូរទៅគឺអាចធ្វើឲ្យស្បែករបស់អ្នកមានភាពយារធ្លាក់។ យោងតាមការសិក្សានៅជប៉ុន គឺពន្លឺពណ៌ខៀវ (Blue Light) គឺជះចូលជ្រៅទៅក្នុងស្បែកបានច្រើនជាងពន្លឺព្រះអាទិត្យទៅទៀត។ ម្យ៉ាងទៀត ករបស់ពួកគេក៏ចាប់ផ្ដើមមានស្នាមផ្នត់ និងមានភាពយារធ្លាក់ដែរ ដែលដោយសារអង្គុយមិនត្រង់ខ្លួន ចេះតែឱនឈ្ងោកមើលទូរស័ព្ទ ដែលធ្វើឲ្យខូចសរីរាង្គ សរសៃឈាម ផងដែរ។

៨. ផឹកទឹកចេញពីដបផ្លាស្ទិក
ការផឹកទឹកចេញពីផ្លាស្ទិកច្រើនពេក អាចបណ្ដាលឲ្យអ្នកកើនសារធាតុ Xenoestrogens ក្នុងខ្លួន បណ្ដាលឲ្យកើតជំងឺដូចជាមហារីកសុដន់ និងគីសជាដើម និងបង្កើនហានិភ័យនៃជំងឺ ទឹកនោមផ្អែមប្រភេទ២ ព្រមទាំង ជំងឺបេះដូង៕

ប្រភព៖: thelist
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]