ភ្នំពេញ៖ កុមារាកម្ពុជា ជាកូនអ្នកខេត្តបាត់ដំបង បានធ្វើឱ្យសន្ធឹកស្នូរទះដៃយ៉ាងកងរំពងពេញស្ទូឌីយូហង្សមាស ក្នុងកម្មវិធីប្រឡងទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ ព្រោះតែសមត្ថភាពស្ទើរមិនគួរឱ្យជឿលើការចងចាំរបស់ពួកគេ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងប្រុសរូបនេះបានមកប្រកួតសមត្ថភាពក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ កំពុងតែធ្វើឱ្យទស្សនិកជនទូទាំងប្រទេសកម្ពុជា ផ្ទុះការសរសើរជាខ្លាំង។

រូបភាព

កុមារា ឌួង សុវណ្ណារិទ្ធិ កាន់តែធ្វើឱ្យគណៈកម្មការ និងទស្សនិកជនចំហមាត់ធ្លុង ស្ទើរមិនជឿនឹងភ្នែក ដោយក្មេងប្រុសរូបនេះ អាចចងចាំសន្លឹកបៀរ ៣០០សន្លឹក ដោយគ្មានខុសសូម្បីតែមួយ។

រូបភាព

ទាំងនេះសបញ្ជាក់ពីសមត្ថភាពអស្ចារ្យរបស់កូនខ្មែរ ដែលយើងធ្លាប់តែបានឃើញនៅបរទេស ពេលនេះក៏មាននៅកម្ពុជាយើងលើឆាកលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣។

កុមារា ឌួង សុវណ្ណារិទ្ធិ កំពុងត្រៀមប្រកួតកម្មវិធីប្រឡងសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ម៉ោង ៨យប់នៅស្ទូឌីយោទូរទស្សន៍ហង្សមាស ក្នុងផ្សារទំនើបមានជ័យ៕

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]