ភ្នំពេញ៖ OPPO បានចាប់ដៃជាមួយក្រុមថតរូបស្មាតហ្វូន SPPC បង្កើតនូវការប្រកួតថតរូបស្មាតហ្វូនខ្នាតធំក្នុងប្រទេសកម្ពុជារយះពេល៥សប្ដាហ៍ជាមួយ៥ប្រធានបទផ្សេងគ្នា ដែលមានអ្នកចូលរួមសរុបជាង៥០០នាក់ ជាមួយទឹកដៃថតរូបលក្ខណះអាជីព និង ទទួលបានការសរសើរជាខ្លាំងពី LUN និង បណ្ដាសិស្សច្បងខាងវិស័យថតរូបផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសផ្តល់ពានរង្វាន់ក្នុងកម្មវិធី OPPO x Smartphone Photography Cambodia ដល់អ្នកប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ មានទេពកោសល្យខ្ពស់ និងមានភាពច្នៃប្រឌិតខ្ពស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលកម្មវិធីនេះបានធ្វើឡើងនៅ OPPO Flagship Store ក្នុងផ្សារទំនើប AEON Mall Phnom Penh ជាន់ទី1 ។
![](https://s9.kh1.co/6b/6b4eb010160a01cc579399af29e6d5b54eaf8eb8.jpg)
តួយ៉ាង នេះគឺជាលើកទី1 ដែលក្រុមហ៊ុនស្មាតហ្វូន OPPO ធ្វើការសហការជាមួយលោក សេង លន់ ស្ថាបនិកនៃ Smartphone Photography Cambodia ប្រកបដោយភាពជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីបានឆ្លងកាត់អស់រយៈពេល 5 សប្តាហ៍ក្រោមប្រធានបទខុសៗពីគ្នា។
![](https://s9.kh1.co/0e/0e1bea7ff7c9d761e158f2aca8c4b57dc41e3fe0.png)
សម្រាប់ OPPO x SPPC បានរៀបចំឡើងក្នុងគោលបំណងដើម្បីលើស្ទួយវិស័យថតរូបតាមរយៈទូរស័ព្ទដៃ និងជាការលើកទឹកចិត្តបំផុសគំនិតដល់អ្នកនិយមចូលចិត្តថតរូបឲ្យកាន់តែការមានចាប់អារម្មណ៍។ ក្នុងនោះក៏សង្កេតឃើញថា បេក្ខជនជាច្រើនដែលបានចូលរួមក្នុងកម្មវិធីនេះ ពិតជាបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ និងយកចិត្តទុកដាក់ខ្លាំងក្នុងការផ្តិតយករូបភាពស្អាតៗប្រកបដោយភាពទាក់ទាញរៀងៗខ្លួនទៅតាមវិញ្ញាសាដែលកម្មវិធីបានចែងតាមសប្តាហ៍នីមួយៗ។
![](https://s9.kh1.co/dc/dc75dfcca4a376d4d7701d5de3aef93048111d7d.png)
គួរបញ្ជាក់ផងដែរថាសម្រាប់រង្វាន់សម្រាប់ជ័យលាភីទាំង 5 រូបបានទទួល៖
- ជ័យលាភីលេខ1: ទូរស័ព្ទដៃ OPPO Reno10 5G មួយគ្រឿង ជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។
- ជ័យលាភីលេខ2: OPPO Pad Air មួយគ្រឿង ជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។
- ជ័យលាភីលេខ3: កាសឥតខ្សែ Enco Air3 មួយគ្រឿង ជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។
- ជ័យលាភីលេខ4 និង លេខ5: កាសឥតខ្សែ Enco Buds 2 មួយគ្រឿង។
- ជ័យលាភីលេខ6 ដល់ លេខ15: ទទួលបានរង្វាន់លើកទឹកចិត្តម្នាក់មួយផងដែរ។
សូមអបអរសាទរដល់ជ័យលាភីចំនួន 3 រូប ដែលទទួលបានជ័យជម្នះពីកម្មវិធី ៖
-ចំណាត់ថ្នាក់លេខ 1 បានទៅលើបេក្ខជនឈ្មោះ ភឿន ឡាសា
-ចំណាត់ថ្នាក់លេខ 2 បានទៅលើបេក្ខជនឈ្មោះ ប៊ី សម្បត្តិ
-ចំណាត់ថ្នាក់លេខ 3 បានទៅលើបេក្ខជនឈ្មោះ ឆែម ផែន
- ជ័យលាភីលេខ 4 បានទៅលើបេក្ខជនឈ្មោះ គុជ ពិសិដ្ឋ និងជ័យលាភីលេខ 5 បានទៅលើបេក្ខជនឈ្មោះ ធឿន រតនា ៕
![](https://s9.kh1.co/7d/7dc850d46632ed526b848e22bee89a24cda7c54e.png)
![](https://s9.kh1.co/61/614a68762363a0eb79dd07278c91dce150565ead.png)
![](https://s9.kh1.co/c0/c01028a31845a05a94eb88a2759c344b65f84d59.png)
![](https://s9.kh1.co/d8/d86d410d1899ea068c9e9c64486e466d29ddde1c.png)
![](https://s9.kh1.co/b2/b287bf79f0e428c85015c6f6622e586a44f90eca.png)
![](https://s9.kh1.co/22/221721c055a9dc3f4cddec0411544b1f3bbab3ef.png)
![](https://s9.kh1.co/89/8935bfa49e0145eecd5436279fcfdee2d299bf5c.png)
![](https://s9.kh1.co/62/62a2c834285975614a22699826626b4f98e4aa16.png)
![](https://s9.kh1.co/f4/f474e11337f2502d897dfc55b680f54934406c28.png)
![](https://s9.kh1.co/8c/8c966c2bfb1fe04a09278c65367a584b71993c48.png)
![](https://s9.kh1.co/51/51b9987d998b7eff8e60217d88753f1c428300c8.png)
![](https://s9.kh1.co/95/95c5d861c70d9b220c108102b8310cdab97a9972.png)
![](https://s9.kh1.co/88/881ee133cebbf0584e6b980bd4bded01cd283fc4.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]