បរទេស៖ ចាប់តាំងពីបានរៀបការនឹងគ្នាមក គូស្វាមីភរិយា តារាចម្រៀងស្រី Jennifer Lopez និង ស្វាមី លោក Ben Affleck តែងតែត្រូវបានហ្វេនៗ ក៏ដូចជាទស្សនិកជន ធ្វើការតាមដានទៅលើសកម្មភាពដ៏ផ្អែមល្ហែម របស់ពួកគេទាំងពីរដែលបានបង្ហាញឡើងជាបន្តបន្ទាប់ មិនថាជាការកម្សាន្ត ឬចូលរួមកម្មវិធីជាមួយគ្នានោះទេ។

Jennifer Lopez និងស្វាមី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះវិញ គូស្វាមីភរិយាតារាប្រុសស្រីទាំងពីររូបនេះ បានបង្ហាញខ្លួន ដោយបានរៀបចំល្បែងកម្សាន្តមួយ នៅ Las Vegas និងមានការចូលរួមដោយមិត្តភ័ក្តិល្បីៗជាច្រើន។ 

Jennifer Lopez និងស្វាមី

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ គូស្វាមីភរិយាអ្នកទាំងពីរ ដែលបានចេញមកបង្ហាញខ្លួនលើកនេះ គឺ​មើល​ទៅ​ពិតជាមានភាពផ្អែមល្ហែមខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់ ខណៈដែលអ្នកទាំងពីរបានបង្ហាញនូវស្នាមញញឹម និងក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក យ៉ាងមានក្ដីសុខ​ផងដែរ៕

ប្រភព៖ Pagesix

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]