ភ្នំពេញ៖ នៅថ្ងៃទី19 ខែវិច្ជិកា ឆ្នាំ2023នេះ សិស្សានុសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី អេស រួមទាំងថ្នាក់ដឹកនាំសាលាសរុប ចំនួន ៣១រូប ធ្វើដំណើរទស្សនៈកិច្ចសិក្សាអន្តរជាតិប្រចាំឆ្នាំ ទៅកាន់ទីក្រុងល្បីៗនៃប្រទេសអង់គ្លេស មានជាអាទិ៍ដូចជា London, Oxford, Cambridge, Manchester, Nottingham និងទីក្រុង Northampton រយៈពេល១៣ថ្ងៃ។
![](https://s9.kh1.co/45/450f69582ab9f87212ca306e6c563ddad4981711.jpg)
សិស្សានុសិស្សទាំងអស់ នឹងមានឱកាស ចូលសិក្សាវគ្គខ្លី នៅឯសាកលវិទ្យាល័យល្បីៗ ដូចជា៖ 1)មហាវិទ្យាល័យ Abbey College នៃទីក្រុងCambridge, 2)សាកលវិទ្យាល័យ Northampton រួមជាមួយនឹងទស្សនៈកិច្ចសិក្សានៅ 1)សាកលវិទ្យាល័យ Oxford, 2)សាកលវិទ្យាល័យ Cambridge និង 3)សាកលវិទ្យាល័យ នៅក្នុងទីក្រុង Manchester និងតំបន់ទេសចរណ៍សំខាន់ៗជាច្រើនផ្សេងទៀត។
![](https://s9.kh1.co/41/411aae20ae5d3ac2169f5df73ba00089319bf379.jpg)
![](https://s9.kh1.co/99/997fbbf289e29b9bf70173e650e0584cae28e815.jpg)
ដំណើរទស្សនៈកិច្ចសិក្សាអន្តរជាតិប្រចាំឆ្នាំ នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងផ្ដល់ឱកាសឱ្យសិស្សានុសិស្សទទួលបាននូវ៖
1. ការសិក្សាផ្ទាល់ក្នុងសាកលវិទ្យាល័យ និងមហាវិទ្យាល័យល្បីៗ
2. ការតម្រង់ទិសលើមុខវិជ្ជា និងជំនាញសម្រាប់ការសិក្សាបន្ត នៅកម្រិតក្រោមឧត្តមសិក្សា
3. ការផ្លាស់ប្ដូរបទពិសោធន៍សិក្សា និងការទំនាក់ទំនងអន្តរជាតិជាមួយសិស្សនិស្សិតក្នុងសាកលវិទ្យាល័យល្បីៗ
4. ការបង្កើនជំនាញទំនាក់ទំនងភាសាអង់គ្លេស ទាំងការនិយាយ និងការសរសេរ
5. ការស្វែងយល់ជាក់ស្តែង អំពីវប្បធម៌អន្តរជាតិ និងការរស់នៅបែបប្រជាជនសកលលោក
6. ការស្វែងយល់ពីកន្លែងប្រវត្តិសាស្ត្រ សាកលវិទ្យាល័យ សាលសិល្បៈ សារមន្ទីរ និងកន្លែងកំសាន្តជាច្រើន
7. វិញ្ញាបនបត្រសិក្សាពីសាកលវិទ្យាល័យ ឬមហាវិទ្យាល័យ។
![](https://s9.kh1.co/bc/bc58c90fce2b112aeb5310d76a7806c71e4ba141.jpg)
សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកណ្តាល) :
អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 998 / 016 929 985 សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) អគារលេខ 25 ផ្លូវលេខ 75 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 997 / 016 929 975
FACEBOOK: https://www.facebook.com/icsis2004
Telegram Channel: https://t.me/+GG3VditiVtswY2Fl
គេហទំព័រ: www.ics.edu.kh
អ៊ីម៉េលៈ [email protected]
![](https://s9.kh1.co/16/16cff30724db9998f12cc802ce25150a420fbb18.jpg)
![](https://s9.kh1.co/02/024b580d7c91ad94c5d64467447574db2c892dfd.jpg)
![](https://s9.kh1.co/50/50d4a7df8cba708d667dd852ac6267511828578d.jpg)
![](https://s9.kh1.co/62/62fb1401700ddebebe396cebe00616117537f832.jpg)
![](https://s9.kh1.co/9d/9d5f535bf3528060259844989952df3e2847c30c.jpg)
![](https://s9.kh1.co/9d/9d2dd0953974381585f45868da41176d2fb871bf.jpg)
![](https://s9.kh1.co/e6/e6b72763831d42c54dbac6c5b6046d69867fcf13.jpg)
![](https://s9.kh1.co/78/78f52c2b0917ef3d76f0bfc577c7fcce4dfe36de.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]