ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ពិតជាមានសេចក្តីសោមនស្ស និងរំភើបយ៉ាងក្រៃលៃ ដែលបានរៀបចំកិច្ចសហការគ្នាជាមួយនឹងក្រុមហ៊ុន Great Wall Motor (GWM Cambodia) ដែលនឹងផ្តល់ជូននូវបទពិសោធគួរឲ្យចងចាំតាមរយៈការរៀបចំកម្មវិធីពិសេសមួយសម្រាប់អតិថិជន OPPO Find N3 Series និង GWM Tank 300 ដែលកម្មវិធីនេះធ្វើឡើងនៅ Showroom GWM Cambodia ។
![](https://s9.kh1.co/a8/a8e3bd7734153da6aa255ffeada4caf4c5074f69.jpg)
រថយន្ត GWM Tank 300 ជាប្រភេទរថយន្ត Off-Road និង On-Road SUV លំដាប់ខ្ពស់ ដែលមកជាមួយនឹងការរចនាបែប Luxury យ៉ាងលេចធ្លោ បង្ហាញនូវឧត្តមភាព និងអំណាចនៅលើដងផ្លូវ ព្រមទាំងផ្តល់ជូនឲ្យអតិថិជននូវសុវិត្ថភាព បទពិសោធថ្មី ការច្នៃប្រឌិតខ្ពស់ បច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំង ប្រព័ន្ធបូមកម្រិតខ្ពស់ និងជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ប្រជានជនកម្ពុជាដែលកំពុងស្វែងរករថយន្តដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តបាន។
![](https://s9.kh1.co/74/74c8f4e007781cf4e737a2bade1b9a32e8b434a2.png)
OPPO Find N3 បទពិសោធអេក្រង់បត់អស្ចារ្យជាងគេ បំពាក់ជាមួយប្រព័ន្ធកាមេរ៉ាកំពូល 3 គ្រាប់ដែលសហការផលិតជាមួយក្រុមហ៊ុនកាមេរ៉ាដ៏ល្បី Hasselblad។ រចនាបថប្រណីតប្លែកពីគេទាំងពេលបត់ចូល និងបើកចេញសុទ្ធតែផ្តល់នូវផាសុកភាពខ្ពស់បំផុតសម្រាប់ការប្រើប្រាស់ជាមួយកម្រាស់ដ៏ស្តើង និងទម្ងន់ស្រាលបំផុតនៃទូរស័ព្ទបត់ ព្រមទាំងផ្តល់នូវផលិតភាពការងារកាន់តែស្រួល កាន់តែប្រសើរជាមួយទម្រង់ប្រើបែបកុំព្យូទ័រយួរដៃជាមួយមុខងារ FlexForm Mode។ រឹតតែពិសេសវាជាស្មាតហ្វូនអេក្រង់បត់តែមួយគត់ដែលសាកលឿនជាងគេ និងប្រើបានយូរជាងគេជាមួយបច្ចេកវិទ្យាសាកថ្មលឿន 67W SUPERVOOC និងមានថាមពលថ្មធំ 4805mAh។
![](https://s9.kh1.co/0b/0b4fc13c1a21f08aeedf3c5583dee950e33b9c79.png)
OPPO Find N3 Flip ស្មាតហ្វូនអធិរាជអេក្រង់បត់ដែលស័ក្កិសមបំផុតសម្រាប់មិត្តៗនារី ក្នុងការបង្កើនសមត្ថភាពស្មាតហ្វូនបត់បានឲ្យកាន់តែប្រសើរដោយនាំមកជាមួយនូវប្រព័ន្ធកាមេរ៉ាថ្នាក់កំពូល 3 គ្រាប់ដែលសហការផលិតដោយ Hasselblad។ អេក្រង់បញ្ឈរខាងក្រៅដ៏វៃឆ្លាត ដែលផ្តល់នូវបទពិសោធបើកបិទប្រកបដោយភាពត្រឹមត្រូវ ព្រមទាំងជាស្មាតហ្វូនខ្នាតតូចដែលសាកលឿន និងកាន់ថ្មបានយូរជាងគេ។
![](https://s9.kh1.co/19/19dd490defa0431c36a7a17503205253ff00b531.png)
គួរបញ្ជាក់ថា OPPO Find N3 Series ទាំងពីរម៉ូដែលបានផ្តល់ជូនលោកអ្នកនូវបទពិសោធក្នុងការបត់ដ៏ល្អបំផុត ដោយបំពាក់នូវគន្លាក់បត់ជំនាន់ទី3 ដ៏រឹងមាំតាមស្តង់ដា TÜV Rheinland ដោយអាចបត់រហូតដល់ 1 លានដងដោយគ្មានបញ្ហា៕
![](https://s9.kh1.co/57/575fc41e352dcb5271fc41f8bf712d5c6cd13ed8.png)
![](https://s9.kh1.co/cf/cf28ae55821310111b9b3178d979c038ffa9bfb5.png)
![](https://s9.kh1.co/32/321458193c300995abf4e554c921939b635724c7.jpg)
![](https://s9.kh1.co/b9/b9c6f5c8268d6f883f7c04589c8de1499f29f4b5.jpg)
![](https://s9.kh1.co/47/47750c06c888f09da8774b3ed7027c926f5487ad.png)
![](https://s9.kh1.co/b4/b4a46c22815a576e75768e4a88868fd6f3d743c6.png)
![](https://s9.kh1.co/e0/e072bb7145e6f1334e1edc0eac45f75342f4a27d.png)
![](https://s9.kh1.co/ee/eecf65ea47fd1ed052f7ab6b2f529d74e5ed3e68.png)
![](https://s9.kh1.co/70/7076f9483170016af547c7aca2d1d8081ab13e5a.png)
![](https://s9.kh1.co/fa/fae0de1bc44222323c51d3e7bc73f00534344141.png)
![](https://s9.kh1.co/8d/8d72d98312931aaab39d83bf5966d6679f355d7c.png)
![](https://s9.kh1.co/a9/a936a97445f3ced38968576b0f2f86c946aa0214.png)
![](https://s9.kh1.co/25/2513761ab19b5df489eebe720af1961dee194296.png)
![](https://s9.kh1.co/57/57c2491fefc47a91f7c762764fc529f72f826887.png)
![](https://s9.kh1.co/b4/b4a46c22815a576e75768e4a88868fd6f3d743c6.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]