កូរ៉េខាងត្បូង៖ អនាគតរបស់ក្រុមចម្រៀងនារីកូរ៉េខាងត្បូងដ៏ល្បី BLACKPINK ជាមួយផលិតកម្ម YG Entertainment ហាក់មានភាពស្រពេចស្រពិល បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមថា សមាជិកដែលព្រមបន្តកុងត្រាថ្មីជាមួយ YG មានតែ Rose ម្នាក់ប៉ុណ្ណោះ។

 BLACKPINK 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ កុងត្រារបស់សមាជិក Jennie, Jisoo, Rose និង Lisa ជាមួយ YG នឹងអស់សុពុលភាពនៅខែវិច្ឆិកានេះហើយ មានន័យថា ពួកគេអាចចាកចេញពីផលិតកម្មទៅចូលរួមជាមួយទ្រនំថ្មីបាន។

 BLACKPINK 

យ៉ាងណាមិញ យោងតាម allkpop រាយការណ៍ពីស្ថានភាពចុងក្រោយនេះ គឺ សមាជិក BLACKPINK ទាំងអស់បានយល់ព្រមបន្តកុងត្រាថ្មីជាមួយ YG ហើយ តែមិនមែនជាប្រភេទកុងត្រាផ្ដាច់មុខនោះឡើយ គឺសមាជិកទាំងអស់អាចចុះកុងត្រាជាមួយផលិតកម្មថ្មី ពាក់ព័ន្ធនឹងការងារផ្ទាល់ខ្លួន ដែលមិនពាក់ព័ន្ធនឹងក្រុម។

 BLACKPINK 

Munhwa Ilbo បានចុះផ្សាយថា មានសមាជិកពីរនាក់ដែលមិនបញ្ចេញឈ្មោះបានចុះកុងត្រាមិនផ្ដាច់មុខនេះរួចរាល់ហើយ ខណៈពីរនាក់ទៀតកំពុងស្ថិតក្នុងការចរចា៕  

 BLACKPINK 
 BLACKPINK 
 BLACKPINK 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]