បរទេស៖ ជាការពិតណាស់ សម្រាប់តារាចម្រៀងស្រី Selena Gomez តែងតែងទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន រាល់ការបង្ហាញវត្តមានរបស់នាង តាមកម្មវិធីផ្សេងៗ ក៏ដូចជាចង់ឃើញពីស្ទាយ៍នៃការតុបតែងខ្លួនយ៉ាងលេចធ្លោ របស់តារាស្រីរូបនេះ ផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ ស្របពេលដែលបានចូលរួមកម្មវិធី Billboard Music Award ឆ្នាំ 2023 តារាស្រីរូបនេះ បានបង្ហាញខ្លួនដ៏ស្រស់ស្អាត ដែលបានចេញមកជាមួយនឹង ឈុតរ៉ូបផ្កា ខណៈដែលនាង បានទទួលពានរង្វាន់ក្នុងកម្មវិធីមួយនេះទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ចំពោះការលេងស្ទាយ៍របស់ Selena លើកនេះ គឺពិតជាធ្វើឲ្យហ្វេនៗមានការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលដែលបានលេងស្ទាយ៍ដ៏ទាក់ទាញ ឈុតចម្រុះពណ៌រចនារូបផ្កាដ៏ស្រស់ស្អាត ជាពិសេស រូបនាងថែមទាំងបានធ្វើម៉ូតសក់លើកចងខ្ពស់ បញ្ចេញសម្រស់មានមន្តស្នេហ៍គួរឲ្យចង់គយគន់ ៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]