បរទេស៖ ថ្មីៗនេះ តារាចម្រៀងដ៏ល្បីឈ្មោះ លោក Charlie Puth ស្រាប់តែបានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ក្រោយពីបានបង្ហោះរូបថតមួយសន្លឹក ជាមួយគូដណ្តឹង Brooke Sansone ដើរកាន់ដៃគ្នាឡើងផ្អែមល្ហែម។

Charlie Puth
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈរូបភាពនោះដែរ តារាចម្រៀងប្រុសរូបនេះ បានតុបតែងខ្លួនពាក់អាវធំ ដាក់ផ្កា ហើយគូដណ្តឹងរបស់លោក ក៏បានកាន់ភួងផ្កាក្នុងដៃ ពោរពេញដោយស្នាមញញឹម ដូចគូស្វាមីភរិយាថ្មី ក្នុងថ្ងៃរៀបការ។

ហើយភ្លាមៗនោះ អ្នកគាំទ្រជាង ១ លាននាក់ បានទម្លាក់បេះដូង បង្ហាញពីការពេញចិត្ត ក្នុងពេលដំណាលគ្នា ដោយនៅក្នុងរួមទាំង តារាចម្រៀងស្រី Katy Perry និងតារាចម្រៀងរ៉េប Lil Mabu ក៏បានចូលរួមអបអរសាទរ Charlie Puth ទៀតផង។

Charlie Puth និងគូស្នេហ៍

តែទោះជាយ៉ាងណា ​ការ​ពិត​នៅពីក្រោយរូបភាពនេះ ត្រូវបានគេដឹងថា គឺជារូបថត ដែលគូស្នេហ៍មួយគូនេះ បានថតក្នុងពិធីមង្គលការរបស់បងប្រុស Brooke Sansone កាលពីប៉ុន្មានខែមុននេះ។ យ៉ាងណាមិញ បើទោះបីជា រឿងនេះធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយបន្តិចក៏ពិតមែន ប៉ុន្តែក៏បានធ្វើឱ្យពួកគេ រំពឹងថាគូស្នេហ៍មួយគូនេះ នឹងក្លាយជាតួអង្គសំខាន់ក្នុងពិធីមង្គលការរបស់ពួកគេ ក្នុងពេលឆាប់ៗនេះ ផងដែរ៕

ប្រភព៖​ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Charlie Puth
Charlie Puth
Charlie Puth
Charlie Puth និងគូស្នេហ៍
Charlie Puth និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]