បារាំង៖ ពាក្យចចាមអារ៉ាមដែល Lisa ជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី BLACKPINK មានទំនាក់ទំនងស្នេហាជាមួយ កូនប្រុសអ្នកជំនាញវាល់លាន Frederic Arnault បានផ្ទុះឡើងមកមួយរយៈហើយ បន្ទាប់ពីឃើញកាយវិការរបស់អ្នកទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នា ព្រមជាមួយរូបថតជាភ័ស្តុតាងជាច្រើនដែលបញ្ជាក់ថា Frederic ភាគច្រើនបង្ហាញខ្លួននៅកន្លែងដែល Lisa បានចូលរួមកម្មវិធី ហើយថ្មីៗនេះពួកគេក៏ត្រូវបានប្រទះឃើញថា បានញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋានផងដែរ។
យ៉ាងណាមិញ នាថ្ងៃទី១៩ខែវិច្ឆិកាកន្លងទៅនេះ មានរបាយការណ៍ខ្សឹបខ្សៀវមួយបានចុះផ្សាយថា Lisa បានជិះយន្តហោះផ្ទាល់ខ្លួនទៅកាន់ ទីក្រុងប៉ារីស ប្រទេសបារាំង នៅអំឡុងថ្ងៃខួបកំណើតរបស់ Frederic ដើម្បីទៅប្រារព្ធពិធីជប់លៀងខួបកំណើតឲ្យគេទៀតផង។
គេបានបន្ថែមថា Lisa បានចំណាយពេលនៅប៉ារីសមួយសប្តាហ៍ ដោយមានអ្នកឃើញនៅហាងលក់សម្លៀកបំពាក់ CELINE ដែលនាងជាទូតសុឆន្ទៈ នៅអំឡុងថ្ងៃខួបកំណើតរបស់ Frederic (ថ្ងៃទី៧ខែវិច្ឆិកានេះ) ។
ដោយឡែក ពាក់ព័ន្ធនឹងការប្រកាសផ្លូវការថា Lisa ពិតជាមានទំនាក់ទំនងស្នេហាជាមួយ Frederic Arnault មែនឬអត់នោះគឺ YG មិនធ្លាប់ចេញមកបញ្ជាក់ទេ ដែលជាហេតុធ្វើឲ្យមានព័ត៌មានចចាមអារ៉ាមកើតឡើងជារឿយៗ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]