កូរ៉េខាងត្បូង៖ បច្ចុប្បន្ន តារាចម្រៀង លោក G-Dragon កំពុងស្ថិតក្នុងការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែមានការសង្ស័យ ពីការប្រើប្រាស់គ្រឿងញៀន។ យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានចេញមកបញ្ជាក់ពីភាពគ្មានកំហុសរបស់ខ្លួន ហើយបង្ហាញខ្លួនយ៉ាងសកម្មចំពោះប៉ូលិស។
ដោយឡែក ថ្មីៗនេះវិញ តារាចម្រៀងប្រុសរូបនេះ ស្រាប់តែត្រូវបានហ្វេនៗយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានផ្តោតលើរឿងហិរញ្ញវត្ថុរបស់លោក ជាពិសេស នៅក្នុងវិស័យវិនិយោគអចលនទ្រព្យ។ ក្នុងនោះដែរ អ្នកក្នុងវិស័យឧស្សាហកម្មបានបង្ហាញថា កាលពីឆ្នាំមុន តារាប្រុសរូបនេះ បានទិញអចលនទ្រព្យមួយនៅជាន់ទី ១៣ នៃ Warner Cheongdam ដែលជាអាផាតមិនប្រណិតបំផុតមួយក្នុងប្រទេសកូរ៉េ។
មិនត្រឹមតែប៉ុណ្ណោះ G-Dragon ក៏ជាម្ចាស់ផ្ទះផ្សេងៗទៀតនៅក្នុងតំបន់ Galleria Foret, Nine One Hannam Penthouse ។ ហើយតម្លៃនៃអចលនទ្រព្យទាំងបីនេះ ត្រូវបានគេប៉ាន់ស្មានថា មានរហូតដល់ ៥៦ ពាន់លានវ៉ុន (ប្រហែលជាង ៤៣ លានដុល្លារ)។ លើសពីនេះ តារាចម្រៀងប្រុសរូបនេះ ក៏ជាម្ចាស់បណ្តុំរថយន្តទំនើប ដែលមានតម្លៃដល់ទៅរាប់លានដុល្លារផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]