កម្សាន្ត៖ កាលពីពេលថ្មីៗនេះ ប្រភពពីបរទេសបានបង្ហើបឲ្យដឹងថា តារាចម្រៀងរ៉េបដ៏ល្បីល្បាញក្នុងពិភពលោក Nicki Minaj និងចេញចម្រៀងជាមួយតារារ៉េប Queen of Kpop គឺ CL។ គេមិនបានបញ្ជាក់ថា នឹងចេញអាល់ប៊ុមចម្រៀងពេលណានោះទេ ប៉ុន្ដែដឹងត្រឹមតែថា មាន CL នៅក្នុងនោះដែរ។

CL
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្នោះ គេច្បាស់ថា CL និងចេញមុខនៅក្នុងអាល់ប៊ុមរបស់តារារ៉េបស្រី Nicki Minaj ដែលមានឈ្មោះថា Pink Friday 2 album។ លើសពីនោះ ប្រភពពីកូរ៉េក៏បានទម្លាយផងដែរថា តារារ៉េបស្រីទាំង២រូបនេះ ធ្លាប់បានថតចម្រៀងរួមគ្នាពីមុនមកផងដែរ។

CL

ជាមួយគ្នានេះ មិនទាន់មានការប្រកាសជាផ្លូវការនៃការសហការគ្នាចេញអាល់ប៊ុមថ្មីនេះនៅឡើយទេ ក៏ប៉ុន្ដែគេដឹងច្បាស់ហើយថា Nicki កំពុងតែជ្រើសរើសបទចម្រៀងសម្រាប់ដាក់បញ្ចូលទៅក្នុងអាល់ប៊ុមរបស់នាង ហើយអ្នកគាំទ្រក៏រំពឹងខ្ពស់ដែរថា Queen ទាំង២នឹងបានចេញចម្រៀងរួមគ្នា៕

ប្រភព៖ Park bom Lee

CL
Nicki Minaj 
Nicki Minaj 
CL និង Nicki Minaj 
Nicki Minaj និង CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]