ថៃ៖ ប្រិយមិត្តភាគច្រើន ដែលនិយមតាមដានរឿងភាគថៃ ច្បាស់ជាស្គាល់រឿង Girl from Nowhere ដែលសម្ដែងដោយ Kitty Chicha ជាតួអង្គ Nano ដែលតាមរយៈតួអង្គនេះ ធ្វើឲ្យនាងទទួលបានប្រជាប្រិយយ៉ាងឆាប់រហ័ស ល្បីល្បាញសុះសាយដល់ឆាកអន្តរជាតិ។

Kitty Chicha
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមបានចាប់អារម្មណ៍លើ Kitty ជាខ្លាំង ដោយសារតែរូបរាងដ៏ស្គមស្គាំងរបស់នាង ដែលនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ មហោស្រពភាពយន្តអន្តរជាតិ StarS Asian StarS Gala នៅ Audrey Irmas Pavilion កាលពីថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2023 ក្នុងទីក្រុង Los Angeles រដ្ឋ California។

Kitty Chicha

ជាពិសេស គេបានឃើញរូបរាងរបស់ Kitty ប្រែប្រួលខ្លាំង ដោយនាងមានសភាពចុះទម្ងន់ខ្លាំង​ រាងកាយសល់តែឆ្អឹង ទម្រង់មុខក៏ផត់ចេញឆ្អឹងថ្គាមច្បាស់ៗ ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង។ ដោយឡែក គេបានគិតថា ប្រហែលជាតារាស្រីរូបនេះ ស្គមដោយសារតែថតរឿងថ្មី ដែលសាច់រឿងតម្រូវឲ្យតួអង្គស្គមខ្លាំង ដូចករណី Mai Davika សម្រកទម្ងន់ដើម្បីសម្ដែងរឿងផងដែរ៕

ប្រភព៖ វចនា-Vachana

Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]