កូរ៉េខាងត្បូង៖ Park Bom ដែលត្រូវបានគេស្គាល់ថាជាតារាចម្រៀងសំឡេងក្រអួន មិនមានអ្នកធ្វើបានដូច និងជាអតីតសមាជិករបស់ 2NE1 នោះ នៅតែក្លាយជាចំណុចចាប់អារម្មណ៍របស់មហាជន នៅពេលនាងបង្ហាញមុខម្ដងៗ។

Park Bom 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Park Bom បានប្រកាសវិលត្រឡប់មកវិញជាមួយបទចម្រៀងថ្មី មានចំំណងជើងថា "I" ដែលនឹងចេញផ្សាយជាផ្លូវនាថ្ងៃទី២២ខែវិច្ឆិកាខាងមុខនេះហើយ។

Park Bom 

យ៉ាងណាមិញ ទន្ទឹមនេះដែរ Park Bom បានទម្លាក់រូបភាព Teaser សម្រាប់បទចម្រៀងនេះ ដែលមើលទៅពិតជាស្រស់ស្អាតដូចជាតុក្កតាបាប៊ី ដោយលេងស្ទាយ៍សក់ត្រង់ភ្លឹងពណ៌ខ្មៅក្រឹប កាត់សក់សេះផងដែរ។

គេឃើញថាស្បែករបស់នាងសដូចព្រិល ច្រមុះក៏ស្រួច ដែលធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា ថានាងពិតជាស្រស់ស្អាតប្លែកពីស្ទាយ៍លើកមុនៗ៕

Park Bom 
Park Bom 
Park Bom 
Park Bom 
Park Bom 
Park Bom ក្នុងរូបភាពថ្មី 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]