ថៃ៖ ក្រោយពីមានការបង្ហាញរូបភាពនៅលើ​បណ្តាញ​សង្គម តារាស្រីល្បីឈ្មោះទាំងពីរដួង Yaya Urassaya និង Baifern Pimchanok បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង ដោយសារបានចេញមកបង្ហាញវត្តមានរួមគ្នាម្ដងទៀត។

Yaya
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ តារាសម្ដែងស្រី Baifern បានបង្ហោះរូបថតជាមួយនឹងតារាសម្ដែងស្រី Yaya នៅលើ Instagram ដោយនៅក្នុងនោះ អ្នកទាំងពីរកំពុងឈរក្បែរគ្នាយ៉ាងជិតស្និទ្ធ និងបាន​ផ្ញើ​ស្នាម​ថើប​ដែល​ធ្វើ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក បង្ហាញពី​អារម្មណ៍​រីក​រាយ​ខ្លាំង ​ពេល​បានជួបមុខ​គ្នា។

Baifern

ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនបានមកចុចប៊ូតុងបេះដូង បង្ហាញពីការពេញចិត្ត ព្រមទាំងសរសើរ ​ជាមួយ​នឹង​ការ​លើកឡើង ថានេះគឺពិតជារូបភាពដ៏ល្អរបស់តារាស្រីទាំងពីរដួងនេះ ក៏ដូចជាបានបង្ហាញពីទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាលជាមួយគ្នា នៅក្នុងវិស័យសិល្បៈ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Yaya
Yaya
Yaya
Yaya
Yaya
Baifern
Baifern
Baifern
Baifern
Baifern
Yaya និង Baifern
Yaya និង Baifern

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]