ភ្នំពេញ៖ កម្មវិធីកម្សាន្តដ៏ល្បីលំដាប់ពិភពលោក Killer Karaoke របស់ស្ថានីយទូរទស្សន៍ហង្សមាស បានវិលមកវិញហើយជាមួយរដូវកាលទី៧ ដែលចាប់ផ្ដើមចាក់ផ្សាយកាលពីសប្ដាហ៍កន្លងទៅ។ រដូវកាលនេះពិតជាប្លែកខ្លាំង ទាំងការរៀបចំឆាក ការរៀបចំខ្លួនរបស់ពិធីករ គណៈកម្មការ និងអ្នកចូលរួមប្រកួត ម្នាក់ៗសុទ្ធតែតួអង្គ Super Hero ល្បីៗ ដែលធ្វើឱ្យទស្សនិកជនកាន់តែមានការចាប់អារម្មណ៍ខ្លាំង។ ជាពិសេសវិញ្ញាសាររដូវកាលទី៧ នេះ កាន់តែសាហាវៗ មើលហើយទប់សំណើចមិនជាប់។

កាលពីសប្ដាហ៍ទី១ បេក្ខជន ២រូប ជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស គឺ លោក នាង ដាវីន និង លីម តិចម៉េង បានធ្វើឱ្យទស្សនិកជនសើចចុកពោះតែម្ដង។ នាង ដាវីន ត្រូវទក់សាច់ ស្រម៉ូកស្រម៉ក ប្រលាក់ពេញខ្លួន បើកភ្នែកលែងរួច ព្រោះប៉ះនឹងវិញ្ញាសារ «របស់ដែលអូនចូលចិត្ត»។ ដំបូងដូចសប្បាយអរណាស់ តែពេលចាប់ផ្ដើមវិញ្ញាសារសើចលែងសម ត្រូវច្រៀងទាំងត្រដាបត្រដួស មិនដឹងជាអ្វីខ្លះទេ មានគ្រប់រសជាតិ មានគ្រប់ក្លិន ធ្វើឱ្យ Spiderman តូច នាង ដាវីន ដល់ថ្នាក់ស្រែករកម៉ែឱ្យជួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ងាកមកកំលោះតូច លីម តិចម៉េង វិញ ធ្វើឱ្យអ្នកទស្សនាសើចរឹងពោះ ដោយសារតែគេហាក់មិនខ្លាចញញើត នឹងសត្វល្អិត សត្វអាសិរពិស សត្វក្រពើ ដែលគេយកមកបន្លាចសូម្បីបន្តិច។ ក្នុងវិញ្ញាសារ «ទ្រង់លម្ហែអារម្មណ៍» តិចម៉េង ត្រូវដាក់ក្នុងទ្រង់ ហើយត្រូវទម្លាក់ចូលក្នុងទឹកដ៏ត្រជាក់ ហើយត្រូវប៉ះនឹងសត្វពស់ ក្រពើ កង្កែបជាដើម តែមានឯណា កម្មវិធីបានជួបរបស់ពិតហើយ គឺគ្មានខ្លាចញញើតព្រឺសម្បុរទេ។ តិចម៉េង បែរជាចាប់សត្វទាំងនោះ មកបន្លាចអ្នកគ្រប់គ្នាក្នុងកម្មវិធី សូម្បីតែពិធីករក៏គាំងនិយាយលែងចេញ។ រីឯអ្នកទស្សនាវិញលាន់មាត់គ្រប់គ្នា ថាកម្មវិធីជួបរបស់ពិតហើយ ពិតជាគាំងនឹង លីម តិចម៉េង តែម្ដងធ្វើបានគ្រប់យ៉ាងហើយ។

រូបភាព
រូបភាព

ចង់ទទួលបានអារម្មណ៍រីករាយ សើចចុកពោះ កុំភ្លេងរង់ចាំទស្សនាកម្មវិធី Killer Karaoke ចាក់ផ្សាយរៀងរាល់ថ្ងៃ ព្រហស្បិ៍ លើកញ្ចក់ទូរទស្សន៍ហង្សមាស និងមានការ Live លើទំព័រហ្វេសប៊ុកផេក Killer Karaoke ចាប់ពីម៉ោង ៨យប់តទៅ៕

វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]