ភ្នំពេញ៖ ដូចដែលអ្នកគាំទ្របានដឹងហើយថា Step គឺជាតារាចម្រៀងបុរសដ៏ស្រស់សង្ហា សាច់សខ្ចី ព្រមទាំងមានសាច់ដុំកង់ៗដ៏រឹងមាំ ដោយសារតែរូបលោកតែងចំណាយពេលវេលាហាត់ប្រាណជាប្រចាំ ដើម្បីសុខភាព និងអាជីពរបស់ខ្លួន។ ប៉ុន្តែថ្មីៗនេះ តាមរយៈវីដេអូខ្លីមួយ ដែលបង្ហោះនៅលើឆាណែលយូធូបផ្លូវការរបស់តារាចម្រៀង​ Step បានបង្ហាញសកម្មភាពសាកល្បងទៅហាត់គុនខ្មែរ ដែលបច្ចុប្បន្ននេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរ។

លោក Step
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការហាត់ប្រាណជាទម្លាប់ប្រចាំថ្ងៃទៅហើយរបស់ Step ប៉ុន្តែការហាត់គុនខ្មែរ គឺជារឿងដ៏ថ្មីមួយសម្រាប់រូបលោក តើ Step អាចធ្វើបានទេ? តាមរយៈវីដេអូនោះ Step បានប្រាប់ថា ដោយសារលោកចង់ដឹងថាតើការហាត់គុនខ្មែរ មានការលំបាកបែបណា ត្រូវហាត់ប៉ុន្មានក្បាច់ ប៉ុន្មានដំណាក់កាល ទើបបានជាលោកមកចំណាយពេលមួយថ្ងៃ ជាមួយគ្រូគុនខ្មែរតែម្ដង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺតារាចម្រៀងប្រចាំផលិតកម្ម Genmusix រូបនេះ អាចធ្វើតាមការបង្គាប់ពីគ្រូគុនខ្មែរបានយ៉ាងល្អ រហូតដល់គ្រូពោលសរសើរថា ល្អៗ នៅពេលដែលគេបានធ្វើតាមជំហាននីមួយៗ។ និយាយជារួមមកគឺដោយសាររូបរាងកាយអំណោយផលមានសាច់ដុំរឹងមាំល្អ វាមិនពិបាកពេកទេ សម្រាប់ Step ប៉ុន្តែគេហាក់ដូចជាឆាប់ហត់បន្តិច ដោយសារនេះជាលើកទីមួយដែលលោកបានមកគុនខ្មែរបែបនេះ។

លោក Step

យ៉ាងណាមិញ បើទោះបីជា Step មិនបានចាប់អាជីពជាអ្នកប្រដាល់គុនខ្មែរ ប៉ុន្តែតាមរយៈសកម្មភាពវីដេអូខាងលើ ក៏បានបង្ហាញថា រូបលោកបានចូលរួមចំណែកជួយផ្សព្វផ្សាយបន្ថែមអំពីគុនខ្មែរ ដែលជាអត្តសញ្ញាណជាតិខ្មែរមួយ ដែលកំពុងមានភាពល្បីល្បាញខ្លាំងមិនថាពីសំណាក់ប្រជាជនខ្មែរ និងនៅលើពិភពលោកនោះទេ។ បន្ថែមលើពីនេះទៀតប្រសិនបើ Step ចំណាយពេលហាត់ឱ្យបានដិតដល់ មហាជនជឿថា រូបលោកពិតជាអាចធ្វើបានដោយសារតែកាយសម្បទារអំណោយផល មានភាពរឹងមាំស្រាប់ មិនពិបាកពេកទេ ប្រសិនបើរូបលោកចង់ធ្វើជាអ្នកប្រដាល់។ ប៉ុន្តែយ៉ាងណាមិញ អ្វីដែល Step បង្ហាញគឺគ្រាន់តែជាការចូលរួមចំណែកផ្សព្វផ្សាយ ពីមរតកដូនតាខ្មែរ គឺ គុនខ្មែរ៕

លោក Step
លោក Step
លោក Step

ចង់ដឹងថា Step ហាត់គុនខ្មែរបែបណានោះ ទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]