ភ្នំពេញ៖ នៅថ្ងៃ សុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន Mazda Cambodia បានអញ្ជើញភ្ញៀវកិត្តិយស និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើជាសាក្សីនៃការចាប់ផ្តើមដ៏ធំជាលើកដំបូង នៃរថយន្ដ First-Ever Mazda CX-90​ ស៊េរីឆ្នាំ 2024  ដ៏ប្រណីតជំនាន់ថ្មីរបស់ខ្លួន។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការណែនាំនូវរថយន្ដ First-Ever Mazda CX-90​ 2024  ដែលជារថយន្ដទំនើប ប្រណីត និងជឿនលឿនចុងក្រោយរបស់ក្រុមហ៊ុន Mazda ដែលមិនធ្លាប់មាន ត្រូវបានដាក់បង្ហាញលើកដំបូង នៅក្នុងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ នាពេលរាត្រីដ៏​ពិសេសមួយនៅ Showroom Mazda Cambodia ថ្មីដ៏ទំនើបជាងគេនៅកម្ពុជា (សាខាផ្លូវ ៦០ម ក្បែរផ្សារទំនើប អ៊ីអន៣) រាជធានីភ្នំពេញ។

រូបភាព
រូបភាព

អគារទីតាំងបង្ហាញរថយន្ដ Mazda សាខាមានជ័យ ថ្មី ស្អាតទំនើបខ្លាំងណាស់ ហើយនេះគឺជា Showroom ដែលទំនើបជាងគេផងដែរនៅកម្ពុជា។ នៅខាងក្នុងនេះមានផ្ដល់សេវាកម្មយ៉ាងពេញចិត្ត ព្រោះនៅទីនេះ មិនត្រឹមតែជា Showroom តែប៉ុណ្ណោះទេ តែនៅទីនេះបងប្អូនអតិថិជនក៏អាច ទទួលអាហារដ៏មានឧជារសឆ្ងាញ់ពិសារជាមួយនឹងការស្ដាប់ភ្លេងព្យាណូយ៉ាងរណ្ដំផងដែរ ហើយមានកន្លែងសម្រាប់ក្មេងលេង និងមានរោងកុន Mazda ដ៏ទំនើបផងដែរ។  

រូបភាព
រូបភាព

First-Ever Mazda CX-90 2024 ជារថយន្ដទំនើប High Option ៧កៅអី គុណភាពខ្ពស់បំផុត​បំពាក់ដោយម៉ាស៊ីនទំហំ 3.3L Turbo Inline 6ស៊ីឡាំង ស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Mazda ត្រូវបាន រចនាយ៉ាងប្រណីត ទាំងផ្នែកខាងក្រៅ និងផ្ទៃខាងក្នុង រួមជាមួយនឹងបច្ចេកវិទ្យាទំនើប High Effecient SKY ACTIVG ដែលជាបច្ចេកវិទ្យាថ្មីលើសពី SkyActiv ទៅទៀតលើការសន្សំសម្ចៃសាំង កាត់បន្ថយការបំពុលបរិស្ថាន រក្សាលំនឹងរបស់ឡានកាន់តែល្អជាងមុន និង កម្លាំងម៉ាស៊ីនកាន់តែខ្លាំងជាងមុន។

រូបភាព

First-Ever Mazda CX-90 ស៊េរីឆ្នាំ 2024 វាមានលក្ខណៈឌីហ្សាញប្លែក “Kodo Design” ជាមួយ Concept “Dignified Beauty” ដែលមានការរួមបញ្ចូលគ្នានូវភាពស្រស់ស្អាតលេចធ្លោ ភាពរឹងមាំ ថ្លៃថ្នូរ ភាពឆ្លាតវៃ ធ្វើយ៉ាងណាឲ្យអ្នកបើកបរ និងរថយន្តមានភាពស្និតស្នាលកាន់តែខ្លាំងជាងមុន។ ដូចជា ចង្កៀង Adaptive LED និង ស្តុបខាងក្រោយដែលមានម៉ូតឌីហ្សាញទាក់ទាញប្លែកហើយរេតាមចង្កូត នឹងសារ៉េតាមរថយន្តដែលនៅខាងមុខ ដំបូលបែប Panoramic Sunroof ដែលបងប្អូនអាចមើលទេសភាពផ្ដល់នូវអារម្មណ៍ស្រស់ស្រាយទាំង អ្នកបើកបរ និងអ្នក រួមដំណើរ។

រូបភាព
រូបភាព
រូបភាព

វាមានបំពាក់ជាមួយប្រព័ន្ធ Head-Up Display ពណ៌ធម្មជាតិដែល អ្នកបើកបរ អាចមើលពត៌មានអំពីការបើកបរដោយមិនចាំបាច់ងាកភ្នែកចេញពីផ្លូវ។ អេក្រង់ Infotainment Screen ទំហំ 12.3” ដែលអាចភ្ជាប់ប្រព័ន្ធ Apple Car Play និង Android Auto,  ប្រព័ន្ធសាកទូរស័ព្ទ ដោយឥតប្រើខ្សែ កាមេរ៉ាមើលជុំវិញ 360 និង Sound System ម៉ាក​Bose 12គ្រាប់ថែមទៀតផង។ អ្វីដែលពិសេសរថយន្តនេះបំពាក់ដោយបច្ចេកវិទ្យា (MIDrive) Mazda Intelligent Drive ដែលមានមុខងារសម្រាប់ការបើកបរដល់ទៅ ៣ សាកសមសម្រាប់គ្រប់ស្ថានភាពផ្លូវ។ មុខងារ Normal សម្រាប់ការប្រើប្រាស់ទូទៅក្នុងក្រុង ឬតាមខេត្ត ។ មុខងារ Sport សម្រាប់ការបើកបរដែលមានការវ៉ាជែងច្រើន ត្រូវការល្បឿនខ្លាំងជាងមុន និង មុខងារ OFFROAD សម្រាប់ការបើកបរតាមផ្លូវពិបាក ឡើងចុះច្រើន ពិសេសតាមតំបន់ព្រៃភ្នំ។ ជាមួយនឹងមុខងាការពារសុវត្ថិភាពចាំបាច់សម្រាប់ការបើកបរប្រចាំថ្ងៃជាកញ្ចប់ (I-ActivSense) មានដូចជា ប្រព័ន្ធជំនួយក្នុង ការឡើងចំណោត ប្រព័ន្ធចាប់ ហ្វ្រាំងអូតូ ប្រព័ន្ធទប់លំនឹងពេលផ្លូវកោង ប្រព័ន្ធជំនួយរក្សា គន្លាតពេលស្ទះចរាចរណ៍ ប្រព័ន្ធរ៉ាដាចាប់ ល្បឿនរថយន្តខាងមុខ និងគ្រប់គ្រងល្បឿន ដោយស្វ័យ ប្រវត្តិ (MRCC)។

រូបភាព
រូបភាព

ព័ត៌មានបន្ថែមនៅអគារតាំង បង្ហាញរថយន្ដរបស់ក្រុមហ៊ុន Mazda Cambodia ទាំង២សាខា

សាខាពោធិ៍ចិនតុង https://bit.ly/MazdaShowroomPochentongសាខាមានជ័យផ្លូវ60m: https://goo.gl/maps/eyMV4oc25caZ9qVf9ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 095 999 599 / 095 999 699ឬតាមដាន Facebook Page ផ្លូវការ Mazda Cambodia។

គួរបញ្ជាក់ផងដែរថាសាខាថ្មី មានផ្ដល់សេវាកម្មយ៉ាងពេញចិត្ត ព្រោះវាមិនត្រឹមតែជាShowroomប៉ុណ្ណោះទេ តែវាក៏ជាកន្លែង អាចឱ្យអតិថិជន ទទួលអាហារដ៏មានឧជារសឆ្ងាញ់ ការស្ដាប់ភ្លេងព្យាណូ កន្លែងសម្រាប់ក្មេងលេង និងមានរោងកុន Mazda ដ៏ទំនើបផងដែរ៕

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]