បរទេស៖ តារាសម្ដែងស្រី Son Ye Jin បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយ ពេលដែលនាងបានបង្ហាញខ្លួន នៅអាកាសយានដ្ឋាន Incheon ដើម្បីទៅទីក្រុង New York កាលពីថ្ងៃទី ២១ ខែវិច្ឆិកាកន្លងទៅ។
ក្នុងនោះដែរ តាមរយៈរូបភាពដែលបានបង្ហាញឡើង តារាសម្តែងស្រីរូបនេះ បានទាក់ទាញការយកចិត្តទុកដាក់ពីទស្សនិកជនជាច្រើន ជាមួយនឹងការលេងស្ទាយ៍ម៉ូដដ៏ទាន់សម័យ ស្លៀកពាក់ឈុតអាវ រ៉ូបខូវប៊យរួមបញ្ចូលគ្នា និងបានលេងស្ទាយ៍ទម្លាក់សក់ ព្រមជាមួយនឹងមុខមាត់តុបតែងបែបស្រាលៗ បង្ហាញពីសម្រស់ធម្មជាតិ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញបែបនេះ នៅលើបណ្ដាញសង្គមហើយ ហ្វេនៗក៏ដូចជា ទស្សនិកជនជាច្រើន ក៏បានចូលមកសរសើរ ចំពោះ តារាស្រីរូបនេះ ពីរូបរាងស្រស់ស្អាត និងសម្រស់ឆើតឆាយ បើទោះបីជាពេលនេះ នាងបានក្លាយជាអ្នកម្ដាយកូនមួយក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]