អង់គ្លេស៖ ក្រុមចម្រៀងនារីរបស់កូរ៉េខាងត្បូងដ៏ល្បីឈ្មោះគឺ BLACKPINK បានទទួលកិត្តិយសដ៏ធំធេង បន្ទាប់ពីត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី ដែលរៀបចំឡើងដោយព្រះអង្គម្ចាស់ឆាលស៍ ទី៣ នៃចក្រភពអង់គ្លេសផ្ទាល់។

BLACKPINK 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី២១ខែវិច្ឆិកាកន្លងទៅនេះ គេបានឃើញសមាជិកទាំងបួនគឺ Jennie, Jisoo, Rose និង Lisa បានបង្ហាញខ្លួននៅព្រះរាជវាំង Buckingham ក្នុងកម្មវិធីទទួលភ្ញៀវកិត្តិយសគឺលោក Yoon Suk Yeol ជាប្រធានាធិបតីរបស់កូរ៉េខាងត្បូង ព្រមទាំងជាកម្មវិធីរឹតចំណងប្រទេសទាំងពីរ អង់គ្លេស- កូរ៉េខាងត្បូង ដែលមានអ្នកមុខអ្នកការអញ្ជើញចូលរួមជាច្រើន ក្នុងនោះក៏មានសមាជិករាជវង្សផងដែរ។

កម្មវិធីរឹតចំណងមិត្តភាពប្រទេសទាំងពីរ អង់គ្លេស- កូរ៉េខាងត្បូង
កម្មវិធីរឹតចំណងមិត្តភាពប្រទេសទាំងពីរ អង់គ្លេស- កូរ៉េខាងត្បូង

BLACKPINK ត្រូវបានអញ្ជើញដោយសារពួកគេជាអ្នកតំណាងឲ្យ COP26 ដែលជាការប្រជុំទាក់ទងនឹងបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដោយពួកគេថែមទាំងជួបសំណេះសំណាលជាមួយព្រះអង្គម្ចាស់ឆាលស៍ ទី៣ ទៀតផង។

BLACKPINK ជួបសំណេះសំណាលជាមួយព្រះអង្គម្ចាស់ឆាលស៍

យ៉ាងណាមិញ បើនិយាយពីស្ទាយ៍នៃការតុបតែងខ្លួនរបស់ពួកគេវិញ គឺពិតជាស្រស់ស្អាតម្នាក់មួយបែប ដោយ Jisoo ស្លៀករ៉ូបពណ៌ខ្មៅសម្រុងលុបជើង ដៃប៉ោងស្មា ឯ Rose វិញ ស្លៀករ៉ូបពណ៌ខ្មៅបែបចោមពុងរឹបរាងបង្ហាញស្មាដ៏ស្រស់ស្អាត។ Jennie វិញគ្រងរ៉ូបពណ៌ស រឹបរាងដៃវែង ខណៈដែល Lisa មើលទៅដូចជាព្រះនាងចេញពីព្រេងនិទាន ដោយរ៉ូបរបស់នាងពណ៌ផ្ទៃមេឃស្រាល ប៉ាក់ដោយឌិនតូចៗភ្លឺផ្លេក ព្រមទាំងមានស្បៃអូសទៅក្រោយផងដែរ៕  

BLACKPINK ក្នុងកម្មវិធីរឹតចំណងមិត្តភាពប្រទេសទាំងពីរ អង់គ្លេស- កូរ៉េខាងត្បូង
BLACKPINK ក្នុងកម្មវិធីរឹតចំណងមិត្តភាពប្រទេសទាំងពីរ អង់គ្លេស- កូរ៉េខាងត្បូង
BLACKPINK ក្នុងកម្មវិធីរឹតចំណងមិត្តភាពប្រទេសទាំងពីរ អង់គ្លេស- កូរ៉េខាងត្បូង
BLACKPINK ក្នុងកម្មវិធីរឹតចំណងមិត្តភាពប្រទេសទាំងពីរ អង់គ្លេស- កូរ៉េខាងត្បូង

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]