ថៃ៖ នៅតែជារឿងដែលហ្វេនៗជាច្រើន កំពុងបន្តតាមដានចំពោះតារាចម្រៀងស្រី Bitoey ដែលកាលពីថ្មីៗនេះ រូបនាងបានទទួលការធានានៅក្រៅឃុំ ក្រោយជាប់ក្នុងករណីរសំណុំរឿង Forex-3D។

Bitoey
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា បន្ទាប់ពីទទួលបានការធានាឲ្យនៅក្រៅឃុំរួចមក ពេលនេះរូបនាងបាន ត្រៀមខ្លួនរួចរាល់ហើយក្នុងការត្រលប់ចូលមកក្នុងវិស័យសិល្បៈវិញ​ ក៏ដូចជាត្រៀម​បង្ហាញ​ខ្លួន​លើ​ឆាក​ នៅ​កន្លែង កម្សាន្ត​មួយ​ នៅ​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកាខាងមុខនេះ។

Bitoey

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាចម្រៀង​ Bitoey បានធ្វើឲ្យមនុស្សជាច្រើនរំភើបម្តងទៀត ក្រោយពីបានពេលចេញមកបង្ហាញ ពីរូបសម្រស់ថ្មីចុងក្រោយ នៅលើបណ្ដាញសង្គម ដែលបានមកជាមួយនឹងស្ទាយ៍ម៉ូតសក់ខ្លី តុបតែងខ្លួនស្លៀកពាក់ឈុតដ៏ស៊ិ.ច.ស៊ី ត្រៀមចូលរួមកម្មវិធីមួយ និងបានធ្វើឲ្យអ្នកគាំទ្រ និងមិត្តៗក្នុងវិស័យបង្ហាញពីការពេញចិត្តជាបន្តបន្ទាប់ ព្រមទាំងបានសរសើរភាពទាក់ទាញមិនចាញ់ស្ទាយ៍កាលពីមុនៗនោះឡើយ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]