ចិន៖ Cha Eunwoo ដែលជាតារាចម្រៀង និងសម្ដែងល្បីឈ្មោះរបស់កូរ៉េខាងត្បូង ត្រូវបានគេស្គាល់ថាជាបុរសដ៏មានសម្រស់ស្រស់សង្ហា ប្រកបជាមួយរាងខ្ពស់ស្រឡះ និងមុខមាត់ដ៏ទាក់ទាញ។
ហេតុដូច្នេះហើយទើប Eunwoo តែងតែទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ រាល់ពេលបង្ហាញខ្លួនម្ដងៗ មិនថាជាសកម្មភាពលើឆាក ឬជីវិតផ្ទាល់ខ្លួនរបស់គេនោះឡើយ។
ថ្មីៗនេះ Eunwoo បានទាញយកការសរសើរពីមហាជនម្ដងទៀត បន្ទាប់ពីរូបគេបានបង្ហាញខ្លួនក្នុងកម្មវិធី Dior Cruise នៅឯហុងកុង។ ក្នុងនោះ គេឃើញថា Eunwoo បានតុបតែងខ្លួនដោយស្លៀកអាវធំពណ៌ខ្មៅ ចំហឡេវ គូជាមួយអាវសឺមីពណ៌សពីខាងក្នុង និងខោវែងពណ៌ដូចគ្នា និងខ្សែក្រវាត់ស្ទាយ៍ថ្មី។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺរូបគេបានធ្វើសក់បកឡើងលើ ទម្លាក់ពីរបីសរសៃមកខាងមុខធ្វើឲ្យមើលទៅសង្ហាដូចតួបងធំ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]