កម្សាន្ត៖ ជាការពិតណាស់ ជា ស្រីនា គឺជាតារាស្រីបង្កើតមាតិកាអប់រំ ជំនាញផ្នែកការផាត់មុខ និង តុបតែងខ្លួន ដ៏ល្បីល្បាញ ដែលនាងទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម។ ជាពិសេស ស្រីនា តែងតែបង្ហាញការផាត់មុខគ្រប់ទម្រង់ មានទាំងផាត់មុខបែបកូរ៉េ បែបធម្មជាតិ បែបខ្ជូត ជាដើម។
ថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យមហាជនចំហមាត់ជាមួយនឹងស្ទាយ៍ផាត់មុខ និង តែងខ្លួនបែបថ្មី ប្លែក បែបកាចៗមើលសឹងតែមិនស្គាល់។ ជាមួយគ្នានោះ ស្រីនា ពាក់អាវសមានក្រវ៉ាត់កខ្មៅ ហើយតុបតែងមុខបែបកាច ផាត់ពណ៌ភ្នែកពណ៌ខ្មៅ ធ្វើមុខស្មើ មើលមួយភ្លែតស្មានតែតារា K-Pop។
ក្រោយពីបង្ហាញរូបភាពបែបនេះហើយ មានអ្នកលេងហ្វេសប៊ុកជាច្រើននាំគ្នាចូលខមិនសរសើរនូវស្ទាយ៍តុបតែងខ្លួនថ្មីរបស់ស្រីនា៕
ប្រភព៖ SreyNea Nea
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]