បរទេស៖ ថ្មីៗនេះ តារាចម្រៀងស្រី Adele ត្រូវបានគេរាយការណ៍ថា រូបនាងបានលាតត្រដាង នៅក្នុងកម្មវិធីមួយកាលពីចុងសប្តាហ៍មុន ថាខ្លួនបានរៀបការជាមួយ លោក Rich Paul បន្ទាប់ពីទាក់ទងគ្នា អស់រយៈពេល ២ ឆ្នាំ។
តាមរយៈ Instagram Deuxmoi ដែលមានជំនាញក្នុងការតាមដានតារាល្បីៗ ក៏បានបង្ហោះរឿងរ៉ាវអំពីអ្នកគាំទ្រពីរនាក់ ដែលនិយាយថា ពួកគេបានឮ Adele ប្រកាសដំណឹងល្អក្នុងអំឡុងពេលកម្មវិធីកំប្លែងរបស់មិត្តជិតស្និទ្ធរបស់នាង Alan Carr នៅរោងមហោស្រព Dynasty Typewriter រដ្ឋ Los Angeles កាលពីថ្ងៃទី ១៨ ខែវិច្ឆិកាកន្លងទៅ។
ក្នុងនោះដែរ មានមនុស្សម្នាក់បានសរសេរថា៖
មិនត្រឹមតែប៉ុណ្ណោះ មនុស្សម្នាក់ទៀត បាននិយាយថា វាជាកម្មវិធីដ៏ស្និទ្ធស្នាលដែលមានមនុស្សប្រហែល ៧៥ នាក់ប៉ុណ្ណោះ ហើយ Adele បានអង្គុយនៅខាងក្រោយ ហាក់ដូចជាមានពេលវេលាដ៏អស្ចារ្យ ខណៈដែលមនុស្សម្នាក់នេះ បាននិយាយដែរថា តារាចម្រៀងអង់គ្លេសរូបនេះ មិនខ្លាចក្នុងការបង្ហាញខ្លួនក្នុងហ្វូងមនុស្សទេ ព្រោះនាងជាមិត្តជិតស្និទ្ធរបស់ Alan Carr៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]