កូរ៉េខាងត្បូង៖ បទចម្រៀងថ្មីសន្លាងដែលត្រៀមនឹងចេញ របស់ Taeyeon ដែលជាសិល្បករទោលនិងជាមេក្រុមរបស់ ក្រុមចម្រៀងនារីដ៏ល្បី "Girls' Generation" នោះត្រូវបានចោទប្រកាន់ថាបានចម្លងប្លង់ថត ដូចនឹងបទ "Seven" របស់ Jungkook ដែលជាសមាជិកម្នាក់របស់ក្រុម BTS ។
នាថ្ងៃទី៥ខែវិច្ឆិកាកន្លងទៅនេះ Sm Entertainment បានប្រកាសថាតារាចម្រៀងសំឡេងក្រអួនពីរោះរណ្ដុះដែលពូកែខាងស្រែកគឺ Taeyeon នឹងចេញអាល់ប៊ុមថ្មីមានឈ្មោះថា "To.X" នាថ្ងៃទី២៧ខែវិច្ឆិកាខាងមុខនេះ ដោយថែមទាំងបានទម្លាក់រូបភាព Teaser និងវីដេអូឃ្លីបខ្លីៗផងដែរ។
យ៉ាងណាមិញ គេសង្កេតឃើញថាវីដេអូឃ្លីប Teaser ខ្លីៗចុងក្រោយរបស់ "To.X" ដែលមានឈ្មោះថា "Melt Away" នោះ គឺមានប្លង់មួយដែល Taeyeon បានអង្គុយនៅតុអាហារ ទល់មុខនឹងបុរសដែលជាសង្សារបន្ទាប់មកក៏កាត់ចូលប្លង់ Taeyeon អង្គុយនៅកន្លែងដដែល តែមានតែម្នាក់ឯង បញ្ជាក់ពីទំនាក់ទំនងបែកបាក់គ្នា។
កន្លែងត្រង់នេះ មានអ្នកគាំទ្រមួយចំនួនគិតថា វាដូចនឹងប្លង់ក្នុងបទ "Seven" របស់ Jungkook ត្រង់ប្រកែកគ្នានៅតុអាហារក្នុងភោជនីយដ្ឋានផងដែរប៉ុន្តែ មានអ្នកគាំទ្រមួយចំនួនធំបានចេញមុខមកការពារ Taeyeon ដោយបានអះអាងថា ប្លង់ថតឈុតបែបនេះរបស់ Taeyeon មានតាំងពីយូរហើយ ក្នុងបទ "11:11" ដែលចេញមុនបទរបស់ Jungkook នោះឯង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]