ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ក្រុម BLACKPINK ដែលជាក្រុមចម្រៀងកូរ៉េ Kpop នារីដ៏ល្បីល្បាញ មានឈ្មោះបោះសម្លេងខ្លាំងក្លាទូទាំងពិភព ទទួលបានកិត្តិយសចូលទៅក្នុងព្រះរាជវាំងនៃចក្រភពអង់គ្លេស ដែលក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Gala ដែលរៀបចំឡើងដោយព្រះអង្គម្ចាស់ឆាលស៍ទី២ជាស្ដេចនៃចក្រភពអង្គគ្លេសផ្ទាល់។

BLACKPINK
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យ BLACKPINK កាន់តែទទួលបានកិត្តិយសនិងសេចក្ដីត្រេកអរថែមទៀតនោះ គឺ ព្រះអង្គម្ចាស់ បានថ្លែងសរសើរអំពីពួកគេ ដោយពួកគេគឺជាក្រុមចម្រៀងកូរ៉េ ដ៏មានឥទ្ធិពលដែលបាននាំឲ្យជះភាពវិជ្ជមានដល់យុវវ័យទូទាំងពិភពលោក។

នៅក្នុងនោះ ព្រះអង្គម្ចាស់ឆាលស៍ទី២បានមានព្រះរាជបន្ទួលថា ៖ វាពិតជាគួរឲ្យកោតសរសើរណាស់ដែលយុវវ័យជំនាន់ក្រោយនេះ អាចក្រសោបយកបុព្វហេតុបាន។ ខ្ញុំសូមអបអរសាទរដល់ Jennie, Jisoo, Lisa និង Rosé ដែលត្រូវបានគេស្គាល់ជាទូទៅថាជា BLACKPINK សម្រាប់តួនាទីរបស់ពួកគេក្នុងការនាំយកសារនៃនិរន្តរភាពបរិស្ថានទៅកាន់ទស្សនិកជនទូទាំងពិភពលោកក្នុងនាមជាឯកអគ្គរដ្ឋទូតសម្រាប់ប្រធាន COP26 របស់ចក្រភពអង់គ្លេស និងក្រោយមកជាអ្នកតស៊ូមតិសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

BLACKPINK

គួរបញ្ជាក់ផងដែរថា ក្រុម BLACKPINK ត្រូវបានអញ្ចើញឲ្យចូលរួមកម្មវិធីនេះ ក្នុងនាមជាអ្នកតំណាង COP26 ដែលជាការប្រជុំទាក់ទងនឹងបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ៕

ប្រភព៖ LIFESTYLE ASIA

BLACKPINK
BLACKPINK
BLACKPINK
King Charle ll

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]