កូរ៉េខាងត្បូង៖ នៅតែជារឿងដែលហ្វេនៗជាច្រើនកំពុងតែតាមដាន ក្រោយពីតារាចម្រៀង លោក G-Dragon ត្រូវបានជាប់សង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀន ខណៈដែលរូបលោក ក៏បានបង្ហាញពីភាពស្អាតស្អំ តាមរយៈលទ្ធផលតេស្តអវិជ្ជមាន នៅចំពោះមុខប៉ូលិស។
ដោយឡែក ថ្មីៗនេះ លោក G-Dragon ក៏បានចេញមកផ្ដល់សម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយដោយ Yonhap News ដែលនៅក្នុងនោះដែរ តារាចម្រៀងប្រុសរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកមិនដែលប្រើប្រាស់គ្រឿងញៀននោះ ដោយលើកឡើងយ៉ាងដូច្នេះថា៖
មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏បានបង្ហាញពីការប្រុងប្រយ័ត្នរបស់ខ្លួនឲ្យបានច្រើន ចំពោះករណីមួយនេះ ជាពិសេស នៅចុងបញ្ចប់នៃការសម្ភាសន៍ រូបលោកក៏បានផ្ញើសារទៅកាន់អ្នកគាំទ្រ និងបានសុំទោសដែលធ្វើឲ្យពួកគេព្រួយបារម្ភ។ ជាមួយគ្នានេះដែរ ភាគីខាងតារាចម្រៀងប្រុសរូបនេះ ថែមទាំងបានប្រកាសថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទង្វើបង្ខូចកេរ្តិ៍ឈ្មោះ មតិអវិជ្ជមាន និងផ្សព្វផ្សាយព័ត៌មានមិនពិត ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]