ថៃ៖ មួយរយៈចុងក្រោយនេះ ក្រៅពីរឿងការងារក្នុងវិស័យសិល្បៈហើយ សម្រាប់តារាសម្ដែងស្រី​ Aff Taksaorn ក៏ត្រូវបានហ្វេនៗក៏ដូចជាទស្សនិកជនជាច្រើន កំពុងតែតាមដានរឿងរ៉ាវក្នុងទំនាក់ទំនងស្នេហា ក្រោយពីមានដំណឹងលេចឮមកថា រូបនាងត្រូវបានតារាប្រុសវ័យក្មេង Nonkul តាមចែចង់ ផងដែរ។

Aff Taksaorn
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាសម្ដែងស្រីរូបស្រស់ ដែលជាអ្នកម្ដាយកូនមួយ Aff បានចេញមកបញ្ជាក់ពីទំនាក់ទំនងមួយនេះ ដោយបានបង្ហើបថា ពួកគេ​កំពុង​និយាយ​គ្នា​ ខណៈដែល​ឥឡូវនេះ មិនបានប្រើពាក្យមិត្តប្រុសនោះទេ។

Aff Taksaorn

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Aff ថែមបាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ដោយបានលើកឡើងថា ពេលនេះនាងសប្បាយ​ចិត្ត​ និងបានបញ្ជាក់ថា ពួកគេកំពុងនិយាយគ្នា ដោយចាប់ផ្តើមពីមិត្តរួមការងារ ពីរឿងសម្តែង រហូត​ដល់​ពេល​វេលា​កន្លង​ផុត​ទៅ ហើយក៏ត្រូវ​ចំណាយ​ពេល​មួយ​រយៈ​ជាង​មួយ​ឆ្នាំ​ សម្រាប់​ការនិយាយគ្នា និងមានការផ្លាស់ប្តូរទស្សនៈលើបញ្ហាផ្សេងទៀត ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Aff Taksaorn
Aff Taksaorn
Aff Taksaorn
Aff Taksaorn
Aff Taksaorn
Aff Taksaorn និង Nonkul
Aff Taksaorn និង Nonkul

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]