អង់គ្លេស៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី២១ខែវិច្ឆិកាកន្លងទៅនេះ ព្រះអង្គម្ចាស់ឆាលស៍ទី៣ ដែលជាក្សត្រនៃចក្រភពអង់គ្លេស បានប្រោសប្រទានរៀបចំពិធីទទួលស្វាគមន៍ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងសុភាពនារីទី១ Kim Keon Hee នៅព្រះរាជវាំង Buckingham ដោយក្នុងនោះគេបានឃើញមានវត្តមានក្រុមចម្រៀងនារី BLACKPINK ផងដែរ។
ក្នុងនោះដែរ ក៏មានពិធីសំណេះសំណាល និងពិធីពិសារភោជនហារយ៉ាងឱឡារឹក ដោយព្រះអង្គម្ចាស់ ឆាលស៍ទី៣ (Charles III) ក៏បានមានព្រះបន្ទូលនៅក្នុងពិធីផងដែរ។
ជាក់ស្ដែង មិនមែនមានតែ BLACKPINK ទេដែលត្រូវបានព្រះអង្គម្ចាស់ឆាលស៍ទី៣ មានព្រះបន្ទូលដល់ ដោយព្រះអង្គក៏បានមានបន្ទូលពីក្រុមចម្រៀងបុរសដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូងគឺ BTS ផងដែរថា៖
ក្នុងន័យនេះ ព្រះអង្គម្ចាស់ឆាលស៍ទី៣ ទ្រង់មានព្រះបន្ទូលថាបទ "Dynamite" របស់ BTS គឺមានឥទ្ធិពលស្មើនឹងបទ "Let It Be" របស់ក្រុមចម្រៀងអង់គ្លេសដ៏ល្បីល្បាញ "The Beatles" ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]