កម្សាន្ត៖ ជាការពិតណាស់ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង អកអំបុក គឺជាពិធីបុណ្យជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំណត់យក ជាថ្ងៃឈប់សំរាករបស់ពលរដ្ឋកម្ពុជាចំនួន ៣ថ្ងៃ ដែលគិតចាប់ពី អំឡុងខែវិច្ឆិកា និងពេលខ្លះធ្លាក់មកនៅចុងខែតុលា ដែលរាប់តាមប្រតិទិន នៃឆ្នាំចន្ទគតិ ។
ជាមួយគ្នានេះដែរ ព្រះរាជពិធីបុណ្យដ៏ធំមួយនេះ ត្រូវបានកម្ពុជាយើងប្រារព្ធតាំងពីបុរាណកាលមក ដែលត្រូវបានព្រះមហាក្សត្រប្រារព្ធនៅមុខព្រះបរមរាជវាំង។ ងាកក្រឡេកទៅមើលកាលពីឆ្នាំ២០០០វិញ គឺជាជំនាន់ដែលពិធីបុណ្យអុំទូកនេះ ប្រារព្ធឡើងសប្បាយជាងគេ ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
ជាពិសេស បើមើលពីទិដ្ឋភាពកាលពីជំនាន់នោះ ពិតជាគួរឲ្យនឹករលឹក ទោះមិនធ្លាប់បានចូលរួមក៏មើលដឹងដែរថា សប្បាយប៉ុណ្ណា មានរបស់របរលក់ដូរគួរឲ្យចង់ទិញ និង មានរបស់ខ្លះដែលបច្ចុប្បន្ននេះលែងបានឃើញវាទៀត។ ក្រឡេកមកមើលរូបភាពខាងក្រោមនេះ ដែលយើងបានដកស្រង់ចេញពីគណនី TikTok ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]