កូរ៉េខាងត្បូង៖​ បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរណាស់មកហើយនោះ កាលពីថ្មី ៗនេះ បទចម្រៀងថ្មីរបស់ តារាចម្រៀងទោលនាង Park Bom ដែលច្រៀងរួមគ្នាជាមួយតារាចម្រៀងប្រុស Dawn មានចំណងជើងថា «I» បានទម្លាក់ជាផ្លូវការហើយ។  

វាជាការត្រលប់មកវិញរបស់ Park Bom បន្ទាប់ពីមួយឆ្នាំ​ ៨ ខែចាប់តាំងពីអាល់ប៊ុមទោលចុងក្រោយរបស់នាង «Flower» ហើយវាជាបទភ្លេងប៉ុបជាមួយនឹងការលាយបញ្ចូលគ្នានៃបទភ្លេងហ្គីតាសូរស័ព្ទ និងអេឡិចត្រិចដែលនិយាយអំពីភាពឯកា និងការរង់ចាំនរណាម្នាក់មកក្បែរនាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ វីដេអូមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ មិនមានការខកបំណងនោះ ជាមួយទឹកដមសំឡេងរបស់ Park Bom ដ៏សែនពិរោះ បានធ្វើឲ្យអ្នកទស្សនា កាន់តែរំភើបចិត្តទៅតាមចង្វាក់ភ្លេង ជក់ចិត្ត ស្តាប់ហើយចង់ស្តាប់ម្តងទៀត អ្វីដែលពិសេសជាងនេះទៅទៀត ទាំងឈុតនៃការថត ពីមួយប្លង់ទៅមួយប្លង់ រូបភាពនៃការសម្តែងពិតជា ល្អឥតខ្ចោះតែម្តង៕

យ៉ាងណាមិញ កុំឲ្យខាតពេលវេលាយូរ ចង់ដឹងថាបទថ្មីរបស់តារាស្រីរូបនេះ ពិរោះកម្រិតណាតោះ!ទៅទស្សនាវីដេអូទាំងអស់គ្នា៖ 

Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
វិដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]