កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រីដ៏ល្បីឈ្មោះ Shu Qi ត្រូវបានហ្វេនៗជាច្រើនសរសើរយ៉ាងខ្លាំង បន្ទាប់ពី នាង បានបង្ហោះរូបមួយសន្លឹក បង្ហាញពីមុខមាត់ទទេរស្អាត គ្មានការតុបតែងអ្វីទាំងអស់។
ក្នុងនោះដែរ Shu Qi បានបង្ហោះរូបមួយសន្លឹក នៅលើ Weibo ដោយមិនមានការផាត់មុខ ជាពិសេស ថ្វីត្បិតតែមើលទៅ ហាក់លាតត្រដាងរង្វង់ខ្មៅក្រោមភ្នែក ស្បែកមិនល្អឥតខ្ចោះ និងមានស្នាមជ្រីវជ្រួញទៅតាមអាយុក៏ដោយ តែមុខរបស់នាង នៅតែមានភាពស្រស់ស្អាតក្នុងវ័យជាង ៤០ ឆ្នាំ។
លើសពីនេះ ទស្សនិកជនថែមទាំងបានសរសើរនាងថា មិនបានលាក់មុខពិតរបស់ខ្លួន បង្ហាញពីសម្រស់ធម្មជាតិ ដោយមិនចាំបាច់កែសម្រួលអ្វីនោះទេ។ ហើយពួកគេ ក៏បានបង្ហាញពីការចូលចិត្ត ដោយសារតែសម្រស់ធម្មជាតិ និងទំនុកចិត្តរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]